កីឡាករ ៥នាក់ ដែល​​បារម្ភពីកម្មវិធី Australian Open អំឡុងពេល​មានភ្លើងឆេះព្រៃនៅអូស្ត្រាលី

កម្មវិធី Australian Open ឆ្នាំ ២០២០ ដែលជាការប្រកួត​វាយតេន្នីសលំដាប់អន្តរជាតិដ៏ធំ នឹង​ចាប់​ផ្តើម​ក្នុងរយៈពេល ៤ថ្ងៃទៀត នៅប្រទេសអូស្ត្រាលី។ ដូចជា​រៀងរាល់​ឆ្នាំដែរ កម្មវិធី Australian Open នៅឆ្នាំនេះ បាន​ប្តេជ្ញា​នាំយក​ទស្សនីយភាព​ថ្មី និងកំពូលកីឡាករជាច្រើន មក​បង្ហាញ​សមត្ថភាព ដើម្បីដណ្តើម​ពានរង្វាន់ដ៏មាន​តម្លៃនេះ។

យ៉ាងណាមិញ កម្មវិធីនៅឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ចំពេល​ដែលប្រទេសអូស្ត្រាលី កំពុងប្រឈម​នឹងបញ្ហា​ភ្លើងឆេះព្រៃ ដែល​អូសបន្លាយក្លាយជាវិបត្តិដល់​អាកាស​ធាតុ ក្នុងប្រទេស។ នៅក្នុង​ទីក្រុង​ Melbourne និង​ទីក្រុង​ផ្សេងទៀត មាន​រងផល​ប៉ះពាល់​ដោយ​ខ្យល់​អាក្រក់ ដែល​បន្សល់ពីផ្សែងភ្លើង។

Novak Djokovic’s maiden Australian Open triumph – Australian Open Moments

ជុំវិញ​កត្តានេះ មានកីឡាករ-ការនី វាយតេន្នីស ៥នាក់ បានបង្ហាញ​ក្តី​បារម្ភ​ចំពោះ​កម្មវិធីប្រកួត​ប្រជែង ក្នុង​អំឡុងពេល​ដែល​មាន​ភ្លើងឆេះព្រៃនេះកើតឡើង។ កីឡាករ-ការនីទាំងនោះ រួមមាន៖

១. Dalila Jakupovic មកពីស្លូវ៉ានី

កីឡាការនីរូបនេះ ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ការប្រកួត​របស់​នាង ក្នុង​អំឡុងពេលប្រកួត​ជម្រុះជាមួយកីឡាការនីស្វីស Stefanie Voegele បន្ទាប់ពីនាង​ពិបាក​ដក​ដង្ហើម​ខ្លាំងពេក។

២. Elina Svitolina មក​ពីអ៊ុយក្រែន

World number six Elina Svitolina

កីឡាការនី​លំដាប់​លេខ ៥ពិភពលោក​រូបនេះ បានបង្ហាញ​ក្តីបារម្ភ​របស់​នាង លើ​បណ្តាញ​សង្គម Twitter ដោយ​លើកឡើងថា៖ «ហេតុអ្វីយើង​ត្រូវរងចាំអ្វីមួយដែលអាក្រក់កើតឡើង ហើយ​មិន​ធ្វើ​សកម្មភាពអ្វី?»។

៣. Gilles Simon មក​ពីបារាំង

Gilles Simon

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បាន​បញ្ចេញ​មតិ​យោបល់​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួនថា៖ «ហេតុអ្វី​យើង​ត្រូវមាន​វេជ្ជបណ្ឌិត ដែល​និយាយ​ថា លេង​ក្នុង​សីតុណ្ហភាព ៤៥អង្សារ មិន​អាក្រក់​ទេ នៅ Australian Open ហើយ​អាជ្ញាកណ្តាល​ ក៏​និយាយ​ថា ស្មៅស្ងួតមិន​មាន​បញ្ហា​នៅ Wimbledon ទេ។ យើង​ត្រូវតែស្វែងរក​អ្នក​ជំនាញ មក​បង្ហាញថា គុណភាពខ្យល់ មិន​គ្រប់​គ្រាន់​នោះទេ (នៅទីនេះ)»។

៤. Liam Broady មក​ពីចក្រភពអង់គ្លេស

កីឡាករអង់គ្លេសលំដាប់​លេខ ៤ពិភពលោក​រូបនេះ បាន​រិះគន់​ដល់​អាជ្ញាធរ ដែល​ឲ្យ​កីឡាករ​ត្រូវ​លេង​ក្នុង​ស្ថានភាព​មិន​ល្អ។

៥. Novak Djokovic មក​ពីស៊ែប៊ី

Novak Djokovic celebrates his ATP Cup win over Daniil Medvedev

កីឡាករ​តេន្នីសដែល​ល្បីជាងគេរូបនេះ ក៏បាន​បង្ហាញ​ក្តីបារម្ភពីស្ថានភាពក្នុងទីក្រុង Melbourne ដែរ។ កីឡាករលំដាប់​លេខ ២លើលោក​នេះ ចង់ឲ្យ​អ្នក​រៀបចំ​កម្មវិធីពន្យាពេល​ក្នុងការ​បើក​កម្មវិធី​ប្រកួត ដោយ​សារតែស្ថានភាពអាកាសធាតុ៕

មតិយោបល់