កីឡាករទូកកានូកម្ពុជា ១៥ ទទួលបានឱកាសហ្វឹកហាត់ពិសេសជាមួយជម្រើសជាតិជប៉ុន

តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន កីឡាករកម្ពុជា ១៥ រូប និងគ្រូបង្វឹក ១ រូប មកពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជន “JENESYS 2019”។

កម្មវិធីនេះ បានផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធនៃកីឡាទូកកានូ ដោយសារតែចាប់តាំង ពីឆ្នាំ ២០១២ មក ចំណងមិត្តភាពជប៉ុន-កម្ពុជាត្រូវបានពង្រឹងតាមរយៈកីឡានេះ ជាពិសេស គ្រូបង្វឹក Tsuchiya Ryuichi ។

អំឡុងពេលកម្មវិធី អ្នកចូលរួមនឹងបានជួបសំណេះសំណាលជាមួយលោក Masanori Narita ប្រធានសហព័ន្ធទូកកានូជប៉ុន និងធ្វើទស្សនកិច្ចទីតាំងប្រកួតកីឡាកានូ និងរ៉ូអ៊ីង ដែលជាទីតាំងប្រកួត សម្រាប់ព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០។ កីឡាករកម្ពុជា ក៏នឹងចូលរួមការហ្វឹកហាត់រួមគ្នាជាមួយសមាជិក និងកីឡាករជម្រើសជាតិជប៉ុន នៅទីលានប្រកួត គីបាហ្កាតា ក្នុងទីក្រុងកូម៉ាត្សឹ ខេត្តអ៊ីស៊ីកាវ៉ា។ ក្រៅពីការហ្វឹកហាត់ និងប្រកួត ក្រុមកីឡាករកម្ពុជាក៏នឹងទទួលបានឱកាសទស្សនកិច្ចក្រុមហ៊ុនអេឡិកត្រូនិកធំៗ រួមនិងសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡាផងដែរ។

តំណាងស្ថានទូតជប៉ុនបានបង្ហាញក្ដីសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ។

គួរឲ្យដឹងដែរថា កម្មវិធី JENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង ២០០០ នាក់ហើយ តាំងពីឆ្នាំ ២០០៧ មក៕

A clash that keeps getting tastier – RB Leipzig v Bayern Munich: TOP 5 GOALS

មតិយោបល់