ទូកក្តោងកម្ពុជា ឈ្នះមេដាយសំរិទ្ធ២គ្រឿងពីព្រឹត្តិការណ៍ Singapore Open

កីឡាករទូកក្ដោងកម្ពុជា សូត្រ មេសា និងប៉ាល់ សីលា ដណ្តើមបានមេដាយសំរឹទ្ធ២គ្រឿងពីព្រឹត្តិការណ៍ 38th Singapore Open Windsurfing Championship ២០១៩ នៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។

សូត្រ មេសា ដណ្តើមបានមេដាយពីវិញ្ញាសា Windsurfing RS:X Men ខណៈ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing RS:One Espoir Men ( Under 22 ) ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿងផងដែរ។

Posted by Cambodia Sailing Federation on Sunday, 3 February 2019

នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា បន្ទាប់ពីការប្រកួតក្នុងព្រឹត្តិការណ៍ Thailand Windsurfing Championships & Pattaya International Windsurfing Cup 2019 នៅប្រទេសថៃ កន្លងមកដោយ ទទួលបានមេដាយ សំរឹទ្ធិ មួយគ្រឿង។

 

មតិយោបល់