ចំណាប់អារម្មណ៍ក្រុមអ្នកគាំទ្រ Arsenal នៅកម្ពុជា ពេលជួបវីរបុរស Gilberto Silva ដោយផ្ទាល់

កាលពីយប់ថ្ងៃអាទិត្យ ទី ០៩ខែកញ្ញា លោក Gilberto Silva បានបន្តទៅជួបសំណេះសំណាលជាមួយគាំទ្រក្លឹបកាំភ្លើងធំ Arsenal ក្នុងប្រទេសកម្ពុជា នៅតារាងបាល់ទាត់ T-Soccer ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកចុះកុងត្រាជាមួយក្រុមហ៊ុនស្រាបៀរមួយនៅកម្ពុជា។

ក្នុងពេលនោះ លោក Gilberto Silva សញ្ជាតិប្រេស៊ីល ដែលជាអតីតកីឡាករ Arsenal ៦វស្សា បានផ្តល់កិត្តិយសថតរូប និងចុះហត្ថលេខា ដល់អ្នកគាំទ្រ Arsenal ជាច្រើននាក់ជាជនជាតិខ្មែរ។

អ្នកគាំទ្រដែលបានចូលរួមក្នុងកម្មវិធីនោះ បានសម្តែងអារម្មណ៍រីករាយ ដែលពួកគេអាចជួបនិមិត្តរូបរបស់ពួកគេដោយផ្ទាល់ ក្នុងប្រទេសកម្ពុជា។ សូមទស្សនាវីដេអូខាងក្រោម៖

Arsenal នៅកម្ពុជា ពេលជួបវីរបុរស Gilberto Silva

គួរជម្រាបជូនថា លោក Gilberto Silva គឺជាអតីតខ្សែការពារ Arsenal កាលពីឆ្នាំ ២០០២ ដល់ ២០០៦ ដោយក្នុងពេលនោះ លោកបានជួយ Arsenal ឲ្យក្លាយជាជើងឯក Premier League អំឡុងរដូវកាល ២០០៣/២០០៤ ឈ្នះពាន FA Cup ក្នុងឆ្នាំ ២០០៣ និង ២០០៤ បូករួមនឹងពាន FA Community Shield ឆ្នាំ ២០០២ និង ២០០៤ ព្រមទាំងជួយឲ្យ Arsenal បានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីឆ្នាំ ២០០៦ និងក្លាយជាជើងឯករងទៀតផង៕

មតិយោបល់