Neil Etheridge ត្រូវ​វិល​ត្រឡប់​មក​ហ្វ៊ីលីពីន​ដើម្បីប្រកួត​ជម្រុះ​ត្រៀម​វើលខាប់​ជាមួយ​ចិន​

អ្នកចាំទី Neil Etheridge របស់​ក្រុម​ Cardiff City រំពឹង​ថា​នឹង​ត្រូវ​វិល​ត្រឡប់​ទៅប្រទេស​ហ្វ៊ី​លីពីន​វិញ​​ដើម្បីចូលរួម​ជាមួយ​ក្រុមជម្រើសជាតិ​ក្នុងការប្រកួត​ជម្រុះ​ត្រៀម​វើលខាប់ ២០២២ ជាមួយ​ក្រុមជម្រើសជាតិ​ចិន​នៅខែតុលានេះ។

ក្រុម​ជម្រើសជាតិ​ហ្វ៊ី​លីពីន​​បានប្រកួត​ចាញ់​ក្រុម​ស៊ីរី​ក្នុងលទ្ធផល​ ៥ទល់នឹង២​ ក្នុងការប្រកួត​ដំបូង​នៃ​​ការប្រកួត​ជម្រុះ​ត្រៀម​វើល​ខាប់​ ២០២២ និង​ជុំទី២ នៃ​ការប្រកួត​ជម្រុះ​ត្រៀម​ AFC Asian Cup 2023 មុន​នឹង​ប្រកួត​ឈ្នះ​ក្រុម Guam នៅទឹកដី​ Dededo ក្នុងលទ្ធផល​ ៤ទល់​នឹង​១ ក្នុងការប្រកួត​ទី២​ របស់ពួកគេ។

យ៉ាងណាមិញ នៅ​ក្នុងការប្រកួត​ជម្រុះត្រៀម​វើលខាប់ ២លើក​ គឺអ្នកចាំទី​របស់​ក្រុម Bangkok United ឈ្មោះ Michael Falkesgaard ជាអ្នកចាំទីជម្រើសទី១​ សម្រាប់ក្រុម​ហ្វ៊ីលីពីន​ ហើយ​ Kevin Ray Mendoza របស់ក្រុម​ HB Koge ជាអ្នកចាំទីជម្រើសទី២​ បន្ទាប់ពី Etheridge មានបញ្ហា​របួស​សរសៃ​ពួរ​សាច់​ដុំ​ភ្លៅ។

 

View this post on Instagram

 

Game Day! Midweek game! ⚽️🔵⚪️ #football #Cardiff #cityasone #bluebirds #goalkeeper #sport

A post shared by Neil Etheridge (@neil38etheridge) on

ប៉ុន្តែ​យោងតាម​សារព័ត៌​មាន Inquirer Sports អ្នកចាំទីដែលមាន​វ័យ ២៩ឆ្នាំរូបនេះ​ អាច​នឹង​វិលត្រឡប់មកចូលរួម​ជាមួយ​ក្រុម​ហ្វ៊ីលីពីន​​ក្រោយជាសះស្បើយរបួស​។ ក្រុមជម្រើសជាតិ​ហ្វ៊ី​លីពីន​​នឹងធ្វើជាម្ចាស់ផ្ទះទទួល​ក្រុមជម្រើសជាតិ​ចិន​ក្នុងការប្រកួត​លើកទី៣ ក្នុងកីឡដ្ឋាន​ Panaad Stadium នៅថ្ងៃទី១៥ ខែតុលា។

សេចក្ដីរាយការណ៍​ខាងលើ​ក៏បាន​លើក​ឡើងផងដែរថា​​ កីឡាករ​​សញ្ជាតិ​ពីរ​ ហ្វ៊ីលីពីន ណរវ៉េយស៍​ ដែលមានវ័យ​ ២១ឆ្នាំ​​គឺ Elias Mordal ដែលលេង​តួនាទី​ខ្សែការពារស្ដាំ​ឱ្យ​ក្លឹប​នៅ​ណរវ៉េយស៍​ឈ្មោះ​ Brattvag IL ក៏​នឹង​ចូល​រួម​ប្រកួ​តជាមួយ​ក្រុម​ជម្រើសជាតិ​នៅ​ខែតុលានេះដែរ នេះ​បើ​យោងតាមសម្ដី​របស់អ្នក​ចាត់ការទូទៅ​របស់ក្រុមជម្រើសជាតិ​គឺលោក Dan Palami៕

 

អ្នកចាត់ការ​ក្រុមអង់គ្លេស​ថា​នេះ​ជាពេលវេលា​លំបាករបស់ Lingard

 

មតិយោបល់