ក្រុម​អង់​គ្លេស ២​ទៀត​ហើយ បាន​ឡើង​ដល់​វគ្គ ៨​ក្រុម​ពាន​ធំ​អឺរុប​

ការប្រកួតពានរង្វាន់អឺរុបដ៏ធំលំដាប់ទី ២ គឺ Europa League បានរកឃើញ ៨ក្រុមទៀតហើយ ដើម្បីបន្តឡើងទៅវគ្គ ១ភាគ ៤ផ្តាច់ព្រ័ត្រ។ អ្វីដែលពិសេស គឺក្រុមទាំង ២ ពីក្របខណ្ឌ Premier League បានបន្តឡើងទៅវគ្គ ៨ក្រុម ដូច គ្នាក្រុម Premier League ៤ទៀត ដែលបន្តឡើងទៅវគ្គ ៨ក្រុម UEFA Champions League ដែរ។

សូមមើល លទ្ធផលក្នុងការប្រកួតជើងទី ២ Europa League វគ្គ ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី ១៤ខែមីនា ឆ្នាំ ២០១៩រួមមាន៖

ដូច្នេះ មានន័យថា ក្រុមដែលឡើងទៅវគ្គ ៨ក្រុមចុងក្រោយ មាន៖ ២ក្រុមមកពីក្របខណ្ឌ Premier League គឺ Arsenal និង Chelsea, ២ក្រុម មកពីក្របខណ្ឌ La Liga របស់អេស្ប៉ាញ គឺ Valencia និង Villareal, ១មកពីក្របខណ្ឌ Serie A របស់អ៊ីតាលី គឺ Napoli, ១ក្រុម មកពីក្របខណ្ឌកំពូលរបស់ព័រទុយហ្កាល់ គឺ Benfica, ១ក្រុមមកពីក្របខណ្ឌក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ គឺ Frankfurt និង ១ក្រុមមកពីក្របខណ្ឌរបស់ប្រទេសឆេក គឺ Slavia Praha។

ការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី ១៥ខែមីនា ឆ្នាំ ២០១៩ ស្របពេលនឹងការចាប់ឆ្នោតក្របខណ្ឌកំពូលអឺរុប UEFA Champions League ដែរ។

គិតមកដល់ពេលនេះ កីឡាករដែលស៊ុតបញ្ជូលទីបានច្រើនជាងគេ (top scorer) ពានរង្វាន់ Europa League រដូវកាល ២០១៨/២០១៩ គឺ Olivier Giroud របស់ Chelsea ដែលមាន ៩គ្រាប់ ពីការលេងបាន ៦៦៨នាទី និងបន្ទាប់ពីស៊ុតបាន ៣គ្រាប់ (hat-trick) ជួយ Chelsea ឲ្យឈ្នះ Dynamo Kyiv ដោយលទ្ធផល ៥ទល់នឹង០។ ចំណែកកីឡាករ ដែលស៊ុតបាន ៩គ្រាប់ រួមមាន Wissam Ben Yedder របស់ Sevilla និង Moanes Dabour របស់ Red Bull Salzburg៕

 

ID Sub – Sarri tidak khawatir ditinggal Hazard

មតិយោបល់