លោក Arsene Wenger ប្រាប់ពី​បញ្ហា​របស់​ក្លឹប​ Barcelona ក្រោមកា​រដឹកនាំ​របស់​លោក Ernesto Valverde

Barcelona coach Ernesto Valverde during his side's match against Slavia Prague

ក្លឹប​ Barcelona មិន​អាច​ផ្ដួល​សូម្បី​តែ​ក្លឹប​ Slavia Prague ដ៏​តូច​មួយ​ក្នុង​ការ​ប្រកួត​យូហ្វា​ឆេម​ពានស៍​លីគ វគ្គ​សន្សំ​ពិន្ទុ​កាលពីថ្ងៃអង្គារ​ ធ្វើ​ឱ្យ​សម្ពាធ​កើន​ឡើ​ងកាន់តែខ្លាំង​មក​លើ​​​​​​អ្នកចាត់ការ​ Ernesto Valverde។

នៅ​ក្នុង​ការ​ប្រកួតនេះ ក្លឹប​ Barcelona ហាក់ដូច​ជា​មិនសូវ​ក្លៀវក្លា​នោះទេ ហើយ​អតីត​អ្នក​ចាត់ការ​ក្លឹប Arsenal គឺ​លោក Arsene Wenger បាន​ពន្យល់​ពី​មូលហេតុ​ដែល​ក្លឹប​នេះ​​ប្រហែលជា​បាន​បាត់បង់​ឥទ្ធិពល​របស់ខ្លួន​ហើយ។

លោក Wenger បាន​និយាយ​តាមរយៈ​សារព័ត៌​មាន​ beIN Sports៖ “ថ្វី​ត្បិត​ថា​ពួកគេ​ឈរ​នៅ​កំពូលតារាង​លីគ​កំពូលអេស្ប៉ាញ​ និង​ក្រុម​​នៅវគ្គ​សន្សំពិន្ទុ​នៃការ​ប្រកួត​ឆេមពានស៍​លីគ​ក្ដី ពួកគេ​លេង​ដូចជា​ក្រុម​មួយ​ដែល​កំពុង​មានបញ្ហា​អញ្ចឹង​ ព្រោះ​ពួកគេ​លេង​យឺត​ពេក​ មិន​មាន​ភាព​រហ័ស​រហួន​ ហើយ​មិន​សហការគ្នា​ពេល​ជិត​ដល់ទីគូប្រកួត”។

‘We were not very good’ – Valverde on shock Barcelona defeat in Levante

“ពេល​ដែល​ពួកគេ​បាត់បង់​បាល់ពីជើង គូប្រជែង​អាច​មានឱកាស​ស៊ុត​បញ្ចូលទីបាន ព្រោះកីឡាករ​ Barcelona មិន​បាន​បិទចន្លោះ​ចល័ត​របស់គូប្រកួតនោះទេ”។

“Barcelona គឺជា​ករណី​មួយ​ដែលគួរ​ឱ្យចាប់អារម្មណ៍ព្រោះពួកគេ​មាន​ប្រវត្តិ​ជាក្រុម​ដែល​លេង​សហការគ្នា​បានល្អ ហើយ​ពួកគេ​ក៏​មាន​កីឡាករ Leo Messi ដែលឆ្នើម​ផងដែរ។ ក្នុងការ​ប្រកួត​ថ្ងៃនេះ​ ពួកគេ​ហាក់​ដូចជា​លេង​ដោយ​រំពឹង​ចង់បានអ្វី​ម្យ៉ាង​ពី Messi”។

“កាលពីមុន​ ពួកគេ​លេង​ប្រៀបដូច​តន្ត្រី​ដ៏សែនពិរោះ​ ជា​ក្រុម​មួយដ៏អស្ចារ្យ​ដែល​រង់ចាំ​ការ​បង្ហាញ​ខ្លួន​របស់ Messi។ ថ្ងៃនេះ​ ពួកគេ​បាន​បាត់បង់​ឥទ្ធិ​ពល​របស់គេហើយ ហើយ​យើង​ត្រូវ​សួរថា​តើ​បរាជ័យ​ឆេម​ពានស៍​លីគ​ ២ប្រកួត​កន្លង​មកនេះ​ មាន​ផល​ប៉ះ​ពាល់​ដល់ពួកគេ​ដល់កម្រិត​ណា”។

“បើ​យើង​មើល​ពីខាងក្រៅទៅ ពួកគេ​​ហាក់ដូចជា​បានបាត់​បង់​ឥទ្ធិពល​ហើយ​”៕

មតិយោបល់