លោក Erik Ten Hag សោក​ស្ដាយ​ចំពោះ​ទម្រង់​លេង​ Ajax ពេល​ប៉ះ Chelsea

Ajax ស័ក្ដិ​សម​នឹងទទួល​បាន​លទ្ធផល​ស្មើ​គ្នា​ជាមួយ​ Chelsea ប៉ុន្តែបែរ​ជាត្រូវ​ចាញ់​​ដោយ​សារ​ទម្រង់​លេង​របស់​ពួកគេនៅ​ការ​ប្រកួត​ឆេម​ពានស៍​លីគ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Erik ten Hag។

កីឡាករ Michy Batshuayi រក​បាន​គ្រាប់​បាល់​នៅ ៤នាទី​ចុង​ក្រោយ​ រក​បាន​ ៣ពិន្ទុ​ឱ្យ​ក្រុម​តោខៀវដែល​មាន ៦ពិន្ទុ​ស្មើ​គ្មា​ជាមួយ​ក្លឹប​ Ajax នៅ​កំពូល​តារាង​​ក្រុម​ H។

នេះ​ជា​បរាជ័យ​មួយ​ដ៏​លំបាកសម្រាប់​ក្រុម​ Ajax ដោយ​សារ​គ្រាប់​បាល់​​សម្រាប់​ក្រុម​ Ajax របស់​កីឡាករ Quincy Promes ត្រូវ​បាន​បដិសេធ​ ហើយ​បាល់​របស់ Edson Alvarez បុក​ចំបង្គោល​ទីទៀត។

លោក Ten Hag ទទួល​​ស្គាល់​ថា​ក្រុម​របស់​លោក​អាច​មិនទាន់​លេង​ដល់​កម្រិត​ខ្ពស់បំផុត​របស់ពួកគេ​នៅ​ឡើយ​ទេ។

តាម​សម្រង់​សម្ដី​របស់លោក​ក្នុ​ងសារព័ត៌មាន ad.nl. បាន​លើក​ឡើងថា៖ “ក្នុង​ការ​ប្រកួត​នេះ យើង​ប៊ិះ​នឹង​រក​បានគ្រាប់​បាល់​ជាច្រើន​លើក”។

 

ពាក់ព័ន្ធ​នឹង​គ្រាប់​បាល់​ដែល​ត្រូវ​បានបដិសេធ​ដោយ​ប្រព័ន្ធ​វីដេអូ VAR លោក​ Ten Hag មិន​មាន​យោបល់​អ្វី​នោះទេ៕

 

លោក Solskjaer ថា​លោក​ជា​មនុស្ស​សុទិដ្ឋិ​និយម​

មតិយោបល់