Dortmund បញ្ចូល​កីឡាករ​វ័យ​ក្មេង​ក្នុង​សមាស​ភាព​​ប្រកួត​ឆេម​ពានស៍​លីគ

កីឡាករវ័យ​ក្មេង Gio Reyna ដ៏​មាន​ទេព​កោសល្យ​របស់​ក្លឹប​ Borussia Dortmund នឹង​មាន​វត្តមាន​នៅ​ក្នុង​សមាសភាព​ក្រុម​ដែល​ត្រូវ​ចូល​រួម​ប្រកួត​យូហ្វាឆេមពានស៍​លីគ​រដូវកាល ២០១៩-២០២០។

ក្លឹប​ Dortmund ​ដែល​ចាប់​ឆ្នោត​​បាន​នៅ​ក្នុង​ក្រុម F ​ជាមួយ​ក្លឹប Barcelona, Inter Milan និង​ក្លឹប Slavia Prague បានជ្រើស​រើស​សមាស​ភាព​កីឡាករ​ ៣១នាក់​ដែល​ត្រូវ​ចូល​រួម​ប្រកួត​យូហ្វា​ឆេម​ពានស៍​លីគ​រដូវកាលថ្មី។

នៅ​ក្នុង​សមាស​ភាព​កីឡាករ​ដែល​ត្រូវ​ត្រៀម​សម្រាប់ការ​ប្រកួត​​ពាន​រង្វាន់​នេះ​ ក៏​មាន​ឈ្មោះ​ Reyna ដែល​មាន​វ័យ ១៦ឆ្នាំ​​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​​លោក Claudio ដែលជា​អតីត​ប្រធានក្រុម​ជម្រើសជាតិ​អាមេរិច​​ផងដែរ។ Reyna ទើប​តែ​បាន​​ចូល​រួម​ជាមួយ​ក្លឹប Dortmund កាល​ពី​ដើម​ឆ្នាំ​នេះ​ប៉ុណ្ណោះ ហើយ​មិនទាន់​បាន​ចូល​លេង​ជា​លើក​ដំបូង​ក្នុងការ​ប្រកួត​កម្រិត​លីគ​នៅ​ឡើយ​ទេ។

 

View this post on Instagram

 

What a day, what an experience ⚽ #firststart

A post shared by Gio Reyna (@gioareyna) on

Reyna ទទួល​បាន​ការ​ចាប់អារម្មណ៍​ និង​ត្រូវ​បាន​នាំ​យក​មក​លេង​នៅ​លីគ​កំពូល​អាល្លឺម៉ង់​​ពេល​ដែល​គេ​លេង​នៅ​ឈុតយុវជន​របស់​​ក្រុម​ New York City និង​ក្រុម​ជម្រើសជាតិ​អាមេរិច។ គេបានដើរតាមដានជើង​ឪពុក​របស់គេ​​ដែល​បាន​ចាប់​ផ្ដើម​អាជីព​​នៅ​ក្លឹប Bayer Leverkusen និង​បាន​លេង​ឱ្យ​ក្លឹប Wolfsburg ផងដែរ។

យុវជន​រូបនេះ​ទទួល​បាន​ការទុកចិត្ត​ច្រើន​រហូតដល់​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​រួម​ក្នុងការ​ធ្វើ​ដំណើរ​​ប្រកួ​តចន្លោះ​រដូវកាល​របស់​ក្លឹប Dortmund ហើយ​បាន​បង្ហាញ​ខ្លួន​ចូល​លេង​​ក្នុងការ​ប្រកួត​ដែល​ Dortmund ឈ្នះ​ក្លឹប Seattle Sounders, Liverpool និង​ក្លឹប Udinese ផងដែរ។ ក្នុងការ​ប្រកួត​ជាមួយ Liverpool គេថែម​ទាំង​បាន​បញ្ជូន​បាល់​មួយ​គ្រាប់​ឱ្យ​កីឡាករ Paco Alcacer ធ្វើ​បាន​សម្រេច​ថែមទៀតផង។

 

 

View this post on Instagram

 

🔥@paco93alcacer – who else? 😉 #nopaconoparty #lfcbvb #bvbusa #bvb #bvb09 #borussiadortmund #liverpoolfc #usa

A post shared by Borussia Dortmund (@bvb09) on

Reyna ក៏​អាច​នឹង​ដើរតាម​ដានជើង​របស់​កីឡាករ​រួម​សញ្ជាតិ​អាមេរិច Christian Pulisic ផងដែរ ដែល​បាន​ចាប់​ផ្ដើម​ល្បីឈ្មោះ​នៅ​ទឹកដី Signal Iduna Park ទាំង​វ័យ​ក្មេង រហូត​ដល់​ទទួល​បាន​ការ​ចាប់អារម្មណ៍ពី​ក្លឹប Chelsea ក្នុង​តម្លៃ​ផ្ទេរ ៦៤លានអឺរ៉ូ​កាលពី​រដូវក្ដៅ។

ពីដំបូង Reyna ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​លេង​ក្នុង​ក្រុម​យុវជន​អាយុ​ក្រោម ១៩ឆ្នាំ​របស់​ក្លឹប Dortmund ក្នុង​រដូវកាល​នេះ ប៉ុន្តែ​ការ​ដែល​គេ​ត្រូវ​បាន​បញ្ចូល​ក្នុង​សមាសភាព​ក្រុម​​ដែលត្រូវ​ប្រកួត​ឆេមពានស៍​លីគ​​ជា​សញ្ញា​មួយប​ញ្ជាក់ថា​​គេអាច​មានវត្តមាន​ប្រកួត​ជាលើក​ដំបូង​​ក្នុង​ឈុតធំ​​ឆាប់​ជាង​ការ​រំពឹងទុក៕

 

Smalling និយាយថា​ការ​ប្រកាន់​ពូជសាសន៍​មិនអាច​ទទួល​យក​បាន​នោះទេ

មតិយោបល់