Liverpool និង Barcelona ដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨​ក្រុម យ៉ាង​ផុយ​ៗ​

ទីបំផុតទៅ ការប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី ២ រកឃើញ ៨ក្រុមចុងក្រោយហើយ! យប់មិញ ក្រុមម្ចាស់ផ្ទះ Barcelona នៃក្របខណ្ឌ La Liga បានបំបាក់ក្រុមភ្ញៀវ Lyon មកពីក្របខណ្ឌ Ligue1 ដោយលទ្ធផល ៥ទល់នឹង១។ ចំណែកក្រុមម្ចាស់ផ្ទះ Bayern Munchen នៃក្របខណ្ឌ Bundesliga បានប្រកួតចាញ់ក្រុមភ្ញៀវ Liverpool ពីក្របខណ្ឌ Premier League ដោយលទ្ធផល ១ទល់នឹង៣។

កាលពីជើងទី ១ Barcelona និង Lyon មានលទ្ធផលស្មើគ្នា ០ទល់នឹង០! ប៉ុន្តែពេលទៅដល់ទឹកដី Camp Nou ក្រុមអ្នកមានបុណ្យ បានបើកការសម្រុកទៅលើក្រុមភ្ញៀវ តាំងពីតង់ទី ១ តាមរយៈគ្រាប់បាល់ប៉េណាំងទីរបស់ Lionel Messi និងបន្តមកទៀតធ្វើបានដោយខ្សែបម្រើប្រយុទ្ធ Phillipe Coutinho ក្រោមការជួយ assist របស់ Luiz Suarez នៅនាទីទី ៣១។ ចប់ការប្រកួតតង់ទី ១ Barcelona នាំមុខ ២ទល់នឹង០។

លុះឈានចូលដល់តង់ទី ២ Lyon រកបាន ១គ្រាប់ដោយ Lucas Tousart នៅនាទទី ៥៨។ ប៉ុន្តែនៅនាទីទី ៧៨ Lionel Messi ថែម ១គ្រាប់ទៀត និងនៅនាទីទី ៨១ Lionel Messi ដដែលជួយ assist ខ្សែការពារ Gerard Pique រកបាន ១គ្រាប់ទៀត និងនៅនាទីទី ៨៦ Lionel Messi ផ្តល់ឱកាសបាល់ដល់ Ousmane Dembele រកបាន ១គ្រាប់ចុងក្រោយ ដែលធ្វើឲ្យចប់ការប្រកួត Barcelona ៥ និង Lyon ១។

Rampant Man City cruise into Champions League Quarter Finals

សម្រាប់ជំនួបរវាង Bayern Munchen និង Liverpool វិញ! ក្រុមទាំង ២ ក៏ស្មើ ០ទល់នឹង០ដែរ កាលពីជើងទី ១ ក្នុងទឹកដី Anfield ប៉ុន្តែពេលទៅលេងនៅ Allianz Arena របស់ Bayern វិញ ក្រុមហង្សក្រហម បានបើកការសម្រុកយ៉ាងខ្លាំង តាំងពីតង់ទី ១ ដោយធ្វើបានដំបូង តាមរយៈការជួយ assit បាល់ពី Virgil van Dijk ទៅកាន់ Sadio Mane នៅនាទីទី ២៦។ បន្ទាប់មក Joel Matip របស់ Liverpool បានភ្លាត់ជ្រុលជើងប៉ះបាល់ចូលទីខ្លួនឯង ធ្វើឲ្យ Bayern Munchen មានឱកាសទទួលបានលទ្ធផល ១ទល់នឹង១ នៅតង់ទី១។

ប៉ុន្តែពេលឈានចូលតង់ទី២ Liverpool នៅតែបន្តសម្រុក ហើយ Virgil van Dijk រកបាន ១គ្រាប់នៅនាទីទី ៦៩ ក្រោមការ assist របស់ James Milner និងនៅនាទីទី ៨៤ Sadio Mane ដដែល រកបាន ១គ្រាប់ទៀត បន្ទាប់ពីទទួលបានការបញ្ចូនបាល់ពី Mohamed Salah។ ចប់ការប្រកួត Bayern Munchen ១ Liverpool ៣។

សូមជម្រាបជូនថា ៨ក្រុមឡើងទៅវគ្គ ១ភាគ៤ចុងក្រោយ ក្របខណ្ឌ UEFA Champions League រដូវកាល ២០១៨/២០១៩រួមមាន ៤ក្រុមពីក្របខណ្ឌ Premier League របស់អង់គ្លេស គឺ Manchester City, Liverpool, Tottenham Hotspur និង Manchester United។ ១ក្រុមមកពីអ៊ីតាលី Serie A គឺ Juventus ១ក្រុមមកពីហូឡង់ Eredivisie គឺ Ajax ១ក្រុមមកពីព័រទុយហ្កាល់ Porto និង១ក្រុមមកពីអេស្ប៉ាញ La Liga គឺ Barcelona។ ការចាប់គូប្រកួតសម្រាប់វគ្គ ១ភាគ ៤ នឹងធ្វើឡើងនៅថ្ងៃទី ១៥ខែមីនាឆ្នាំ ២០១៩។

ជាការកត់សម្គាល់ ក្រោយបញ្ចប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរដូវកាលនេះ កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគឺ គេ Lionel Messi របស់ Barcelona និង Robert Lewandowski របស់ Bayern Munich ដែលរកបាន ៨គ្រាប់៕

‘A disaster’ – Sarri fury at pitch ahead of Chelsea’s Europa League tie

 

ដោយ៖ កូនមាន់មាស

មតិយោបល់