ចំនុច​មួយ​ចំនួន ដែល​បង្ហាញ​ថា Man City គ្មាន​ព្រួយ​ជាមួយ Schalke 04

  1. នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី ១៣ខែមីនា ឆ្នាំ ២០១៩ (គិតម៉ោងក្នុងប្រទេសកម្ពុជា) ក្រុម Manchester City នៃក្របខណ្ឌ Premier League ត្រូវបើកកីឡដ្ឋាន Etihad ស្វាគមន៍ក្រុមភ្ញៀវ Schalke 04 ដែលមកពីក្របខណ្ឌ Bundesliga សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ក្រុមចុងក្រោយ ក្របខណ្ឌ UEFA Champions League រដូវកាល ២០១៨/២០១៩។

Manchester City បច្ចុប្បន្នកំពុងស្ថិតនៅកំពូលតារាង Premier League ព្រមទាំង ៥ប្រកួតចុងក្រោយ ឈ្នះទាំង ៥ប្រកួត។ ចំណែក Schalke 04 បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១៤នៃតារាង Bundesliga ខណៈ ៥ប្រកួតចុងក្រោយ ចាញ់ ៤ និងស្មើតែ១។ នេះអាចនិយាយបានថា Manchester City មានប្រៀបជាង Schalke 04 ខ្លាំងទៅហើយ បើគិតលើលទ្ធផលចុងក្រោយ។ ប៉ុន្តែគេមិនត្រូវភ្លេចទេថា កាលពីជំនួបជើងទី ១ Man City បានព្យាយាមឈ្នះចុងម៉ោងលើ Schalke ដោយលទ្ធផល ៣ទល់នឹង២ ដែលមានន័យថា Man City មានតែ ១ពិន្ទុ នាំមុខក្រុមមកពីអាល្លឺម៉ង់ប៉ុណ្ណោះ។

យ៉ាងណាមិញ Man City ដែលមានមហិច្ឆតាចង់ឈ្នះគ្រប់ពានទាំងអស់នៅរដូវកាលនេះ នៅតែមានប្រៀបក្នុងទឹកដីរបស់ខ្លួនជាង។ វាកម្រណាស់ ដែលក្រុមមេឃា ប្រកួតចាញ់ក្នុងទឹកដី ជាមួយក្រុមលំដាប់ទាបជាងខ្លួននោះ។ នៅរដូវកាលនេះ ក្នុងក្របខណ្ឌ Premier League ក្រុម Man City ប្រកួតចាញ់ក្នុងទឹកដីតែម្តងប៉ុណ្ណោះ គឺពេលជួបជាមួយ Crystal Palace កាលពីចុងខែធ្នូ ឆ្នាំមុន។

យើងពិនិត្យមើលកីឡាកររបួសនៃក្រុមទាំង ២វិញ៖

Man City

កីឡាករដែលត្រូវអវត្តមាន៖ Bravo (របួសសរសៃពួរ), Fernandinho (ផ្អាកការប្រកួតដោយកាត), Laporte (របួសសរសៃពួរគន្លាក់ជើង), Otamendi (ផ្អាកការប្រកួតដោយកាត)

កីឡាករដែលស្ថិតក្នុងការសង្ស័យថាអាចចូលលេងបាន ឬ អត់៖ Delph, De Bruyne និង Stones

ចំណែក Schalke

កីឡាករដែលត្រូវអវត្តមាន៖ Mascarell (របួសក្រលៀន), Caligiuri (របួសសរសៃចងខាងក្នុង), Schöpf (របួសជង្គង់)

ជម្រើស ១១នាក់ដំបូង នៃក្រុមទាំង ២ អាច៖

Manchester City

អ្នកចាំទី៖ Ederson
ខ្សែការពារ៖ Danilo, Walker, Kompany (c), Zinchenko
ខ្សែបម្រើ៖ B. Silva, Gündogan, D. Silva
ខ្សែប្រយុទ្ធ៖ Sterling, Aguero, Sane

Schalke 04

អ្នកចាំទី៖ Nübel
ខ្សែការពារ៖ Bruma, Sane, Nastasic – McKennie, Bentaleb, Stambouli (c)
ខ្សែបម្រើ៖ Serdar, Oczipka
ខ្សែប្រយុទ្ធ៖ Embolo, Burgstaller

Highlights – FC Schalke 04 vs Fortuna Düsseldorf

សម្រាប់ Fox Sports ជាខេមរភាសា យើងគិតថា Manchester City នឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត! ចុះសម្រាប់លោកអ្នកអានវិញ?

 

ដោយ៖ កូនមាន់មាស

មតិយោបល់