ច្បាស់ការ ពីអនាគត Zlatan Ibrahimovic

អ្នក​ចាត់ចែងការប្រកួត Major League Soccer (MLS) លោក Don Garber បានបង្ហើបឲ្យ​ដឹងនៅក្នុសប្តាហ៍នេះថា ខ្សែប្រយុទ្ធក្លឹប LA Galaxy កីឡាករស៊ុយអែត Zlatan Ibrahimovic នឹង​​ត្រលប់​ទៅក្លាយជាកីឡាកររបស់ AC Milan ក្នុងពេល​ឆាប់ៗ ដោយ​គ្មាន​តម្លៃផ្ទេរ។

លោក Don Garber បាន​និយាយ​យ៉ាងខ្លីថា៖ Zlatan Ibrahimovic «ត្រូវបានជ្រើសរើសដោយ AC Milan»។

Could Zlatan Ibrahmovic be heading to Man United? | The John Dykes Show

លោក Don Garber បាន​បន្តថា៖ «Zlatan គឺជាមនុស្សម្នាក់គួរឲ្យចាប់អារម្មណ៍។ គាត់ធ្វើឲ្យ​ពេញ​ដៃរបស់ខ្ញុំ និងពេញប្រអប់សាររបស់​ខ្ញុំ​ចង្អៀតណែន ប៉ុន្តែគាត់ដែល​អាចបង្កើតនូវសេចក្តីព្រឺព្រួច ក្នុង​នាទីចុងក្រោយ។ គាត់មានអាយុ ៣៨ឆ្នាំ ហើយ​គាត់នៅតែជាមនុស្ស​ដែល​ត្រូវបាន​ជ្រើសរើសដោយ​ AC Milan ដែលជាក្លឹបកំពូលមួយលើ​ពិភពលោក»។

 

សូម​រម្លឹកជូនថា កីឡាករស៊ុយអែត វ័យ ៣៨ឆ្នាំនេះ បាន​ចំណាយ​ពេល ១៨​ខែក្នុងក្របខណ្ឌ MLS ប៉ុន្តែកុងត្រា​របស់​គាត់​នៅក្លឹប LA Galaxy នឹងត្រូវផុត ត្រឹម​ខែធ្នូ​ខាងមុខ។ Zlatan ធ្លាប់​ជាកីឡាករ​របស់ AC Milan បាន ២រដូវកាល មុន​ពេល​ចាកចេញទៅលេងក្នុងក្លឹប Paris Saint-Germain កាលពីឆ្នាំ ២០១២៕

មតិយោបល់