Chelsea នឹងបើកទ្វារឲ្យ​កីឡាករ ៣នាក់​ចេញ នៅខែមករា

ទោះបីជា Chelsea ត្រូវជាប់បម្រាម​មិនឲ្យទិញកីឡាករចូល ប៉ុន្តែ​ក្លឹប​នៅតែមានឆន្ទៈក្នុង​បញ្ចេញ​កីឡាករមួយចំនួន ដើម្បីទុក​កន្លែង​ស្វាគមន៍កីឡាករថ្មី ពេល​គេឈប់​បម្រាម​របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA វិញ។

យោង​តាម​សារព័ត៌មាន​ The Sun Chelsea អាចលក់កីឡាករ ៣នាក់ ដែល​មិន​សូវ​មាន​ឈ្មោះ​ចូលលេងក្នុងជម្រើសទី ១ នៅរដូវកាលនេះ ដែលរួមមានដូចជា  Pedro, Olivier Giroud និង Marcos Alonso។

Chelsea កំពុង​តាម​សម្លឹង​កីឡាករ ៥នាក់ សម្រាប់​ពេលវេលាខាងមុខ

Chelsea នឹងឡើងសវនាការប្រឆាំងការសម្រេចរបស់ FIFA នៅចុងខែនេះ

ប៉ុន្តែ Chelsea ត្រូវរង់ចាំមើល​លទ្ធផល​ឡើង​សវនាការនៅចុងខែនេះសិន ថាប្រសិន​បើគេនៅតែជាប់បម្រាម នោះគេពិតជាអាចពិបាក​ក្នុងការបើក​ទ្វារឲ្យកីឡាករទាំង ៣ ចាកចេញនៅខែមករាខាងមុខ។ ប៉ុន្តែបើ​គេឈ្នះក្តីហើយ គេត្រូវតែប្រញាប់​ទិញ​កីឡាករថ្មីចូល ដើម្បីកុំឲ្យ​មាន​ចន្លោះប្រហោងកីឡាករច្រើនពេក។

Fikayo Tomori, Mason Mount & Tammy Abraham – Key to Chelsea’s & England’s success? | The John Dykes Show

យ៉ាងណាក៏ដោយ សម្រាប់កីឡាករទាំង ៣នាក់ ដែល Chelsea ប្រុងបើកទ្វារឲ្យចេញនេះ ក៏ប្រហែលជាគាត់ចង់ចាកចេញដោយ​ខ្លួនឯងដែរ ព្រោះពួកគេ​អាចអន់​ចិត្ត នឹងមិនសូវបាន​ចូល​លេងច្រើន​ដូចពីមុន ហើយម្យ៉ាងទៀត ពួកគេ​ក៏អាច​ពិបាក​ក្នុងការប្រជែងជាមួយកីឡាករក្មេងៗ ទាំងវ័យ​ ទាំងថាមពលលេង៕

មតិយោបល់