ក្លឹប​យក្ស​តួកគី សង្ឃឹមថាអាចទទួលយក​កីឡាករ Chelsea ម្នាក់ ដោយ​មិនអស់លុយ

Chelsea's Pedro celebrates against Dynamo Kiev

តាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន  The Sun ក្លឹប​យក្សតួកគី Fenerbahce កំពុងពិភាក្សាជាមួយនឹង Chelsea ដើម្បីទទួលបានលទ្ធភាពផ្ទេរ​ Pedro Rodrgiguez ដែល​នៅ​នឹង​ត្រូវផុត​កុងត្រា​ចាស់ជាមួយ​តោខៀវ ក្នុងរយៈពេល ត្រឹម ៨ខែទៀតប៉ុណ្ណោះ។

Pedro Rodriguez បានចូល​មក​លេងក្នុងក្រុម Chelsea តាំងពីឆ្នាំ ២០១៥ បន្ទាប់ពីបានផ្ទេរមក​ពី Barcelona។ ទោះបីជាពេលនេះ មិនមានដំណឹងអ្វី​ល្អក់កកររវាង Pedro និងលោក Lampard ប៉ុន្តែប្រហែលជានឹងមិនមានការចុះកុងត្រា​ថ្មីសម្រាប់រូបគេ នៅពេល​ផុតកុងត្រា​ក្នុងរយៈពេល ៨ខែនោះឡើយ។

Lampard shows skills as Chelsea prepare for Ajax

យ៉ាងណាមិញ​ ក្រោម​ការដឹកនាំរបស់លោក Frank Lampard កីឡាករអេស្ប៉ាញរូបនេះ បាន​បាត់បង់កន្លែងក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់​ពី​បានក្លាយខ្លួនជាកីឡាករ​សំខាន់​ប៉ុន្មាន​ឆ្នាំមក។ លោក Lampard ពេញចិត្ត​ក្នុងការ​ដាក់ឲ្យ​ Willian, Christian Pulisic និង​ Callum Hudson-Odoi ឲ្យ​លេង​ជំនួស Pedro។

ប្រហែលជាដោយ​សារមិនមានកន្លែងលេងពេញ​លេញផង ដូច្នេះទើប​ភ្នាក់ងាររបស់ Pedro ត្រូវបានគេរាយការណ៍ថា កំពុងតែពិភាក្សាជាមួយខាងក្លឹប Fenerbahce ហើយទំនងចង់បានការផ្ទេរ Pedro នៅខែមករា ឆ្នាំ ២០២០ខាងមុខ ដោយ​គ្មាន​តម្លៃ​ផ្ទេរពី Chelsea៕

មតិយោបល់