Chelsea កំពុង​តាម​សម្លឹង​កីឡាករ ៥នាក់ សម្រាប់​ពេលវេលាខាងមុខ

សារព័ត៌មាន Telegraph បាន​ឲ្យ​ដឹងថា Chelsea បានសម្លឹងឃើញកីឡាករ ៥នាក់ ដើម្បី​ទិញចូល​នៅខែមករាខាងមុខ ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​បណ្តឹង​ជំទាស់នឹងការសេចក្តីសម្រេចរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជុំវិញការដាក់បម្រាម​មិន​ឲ្យ​ទិញកីឡាករ ២ទីផ្សារដោះដូរកីឡាករនោះ។

ការ​បង្ហាញព័ត៌មាន របស់ Chelsea នេះ គឺស្របពេលដែរ Chelsea នឹងឡើងសវនាការប្រឆាំងការសម្រេចរបស់ FIFA នៅចុងខែនេះ។ Chelsea មានសង្ឃឹមថា នឹងអាច​ឈ្នះបណ្តឹង​ប្រឆាំងនឹង FIFA ដូច្នេះហើយ ទើប​គេ​បាន​បង្ហាញ​ពីគោល​ដៅនេះ។

‘Not in the next round yet’ – Lampard ahead of Chelsea UCL game vs Ajax

តាម​សេចក្តីរាយការណ៍ តោខៀវ សម្លឹងឃើញកីឡាករ ៥នាក់ ដែលគួរឲ្យ​ចាប់អារម្មណ៍សម្រាប់ពង្រឹងក្លឹប​បន្ថែមទៀត ដោយ​ក្នុងនោះ​រួមមាន៖

១. Jadon Sancho របស់ក្លឹប Borussia Dortmund

២. Ben Chilwell របស់ក្លឹប Leicester City

៣. Moussa Dembele របស់ក្លឹប Lyon

៤. Nathan Ake របស់ក្លឹប Bournemouth

៥. និង Wilfried Zaha របស់​ Crystal Palace

Chelsea មិនមាន​គម្រោង ទិញ​យក​ទាំង ៥នាក់នៅខែមករា ឆ្នាំ ២០២០នោះទេ ប៉ុន្តែ​ម្នាក់ ឬ ២នាក់ក្នុងចំណោម​នេះ ប្រាកដ​ជា​ត្រូវតែ​ក្លាយជាការ​ចង់បានបំផុតរបស់ Chelsea នៅពេលដែល​បម្រាម​មិនឲ្យ​ទិញកីឡាករ ត្រូវបាន​ដកចេញនៅពេលនោះ។

លោក Frank Lampard គ្រូបង្វឹក Chelsea បានទទួល​ស្គាល់ថា លោក​ពិតជាចាប់អារម្មណ៍កីឡាករទាំងនេះ ប៉ុន្តែលោក​មិនអាចផ្តល់​ព័ត៌មានអ្វីលម្អិតបាននោះទេ ដោយលោក​ក៏កំពុងតែរង់ចាំមើល​ការសម្រេចនៅថ្ងៃទី ២០ខែវិច្ឆិកា ខាងមុខផងដែរ។ លើសពីនេះ លោក Lampard បានបញ្ជាក់ដែរថា អ្វីដែលលោក​កំពុងខ្វល់ចិត្ត​ច្រើននៅពេលនេះ គឺការហ្វឹកហាត់​ដើម្បីការប្រកួតជាបន្ត​បន្ទាប់ទាំង នៅ Champions League និង Premier League៕

មតិយោបល់