យុវជន Barcelona ព្រមាន​ចាកចេញ បើ​មិនអាចសម្រេចបំណងបាន

Barcelona starlet threatens to quit amidst interest from UCL finalists

ក្នុង​បទសម្ភាសន៍ នាពេលថ្មីៗនេះ ខ្សែបម្រើវ័យ ២០ឆ្នាំ ដែលជាថ្នាលរបស់ Barcelona គឺកីឡាករ Riqui Puig បានបង្ហើបឲ្យ​ដឹងថា គេអាចនឹងចាកចេញពីក្លឹប ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ បើក​ទ្វារនៅខែមករាខាងមុខ ប្រសិនបើ​គេ​មិន​ត្រូវបាន​ផ្តល់ឱកាស​ច្រើន​ក្នុង​ក្រុម​ជម្រើសដំបូងនោះទេ។

ក្នុង​បទសម្ភាសន៍ជាមួយនឹង Mundo Deportivo កីឡាករអេស្បាញ​រូបនេះ បាន​ព្រមានឲ្យដឹងថា គេបាន​ធ្វើការ​សម្រេចចិត្ត​ហើយ ចំពោះ​អនាគតរបស់គេ ប្រសិនបើ​មិនអាចលេងបានគ្រប់គ្រាន់ ក្នុង​ក្រុម​ឈុត​ធំរបស់ Barcelona នោះ។

‘We were not very good’ – Valverde on shock Barcelona defeat in Levante

Puig បាននិយាយថា៖ «ខ្ញុំមិនបានបិទទ្វារ (សម្រាប់ការចាកចេញ) ប៉ុន្តែ​វាជាការពិត ដែល​ខ្ញុំ​ត្រូវតែមាន​នាទីលេងឲ្យបាន​ច្រើន (ក្នុងក្រុមឈុតធំ)។ មានកីឡាករ​ខ្សែបម្រើ​ច្រើន​ណាស់ ហើយ​ក៏ពិបាក​សម្រាប់​ខ្ញុំ ដែល​ត្រូវមាន​នាទីលេង​ ប៉ុន្តែប្រសិនបើ​ខ្ញុំ​មិន​មាននាទីលេងទេ គឺខ្ញុំ​ក៏មានការ​សម្រេចចិត្ត​ដែលត្រូវធ្វើដែរ»។

Puig បានបន្តថា៖ «ខ្ញុំមិនបាន​ហ្វឹកហាត់ច្រើន ជាមួយក្រុម​ជម្រើសដំបូងទេ នៅរដូវកាលនេះ។ ឆ្នាំមុន ខ្ញុំ​បាន​ស្ថិតក្នុងក្រុម​ជម្រើសដំបូង ខ្ញុំបាន​ហ្វឹកហាត់ជាមួយពួកគេ ហើយ​ខ្ញុំបាន​លេងជាមួយ Barcelona B។ ប៉ុន្តែទាំងនេះ គឺជាអ្វីដែល​យើង​ត្រូវប្រឈម​ក្នុង​បាល់ទាត់ ហើយ​អ្នក​ត្រូវតែលេងនឹងជើងរបស់​អ្នក​លើទីលាន។ ខ្ញុំ​ត្រូវមាន​នាទីលេង … វាពិបាក ព្រោះកាលពីឆ្នាំមុន ស្ថិតជាផ្នែកមួយនៃក្រុមជម្រើសដំបូង តែឆ្នាំនេះ ខ្ញុំ​មិនអាចចូលរួមបានច្រើន»៕

Quotes via Marca.

មតិយោបល់