អតីតអនុប្រធានក្លឹប Monaco ប្រាប់​ហេតុផលដែល Mbappe មិនទៅ Real Madrid កាលពីឆ្នាំ ២០១៧

Former AS Monaco Vice President reveals why Kylian Mbappe did not sign for Real Madrid in 2017

អតីត​អនុប្រធានក្លឹប AS Monaco លោក Vadim Vasilyev បាន​ឲ្យ​ដឹងថា Kylian Mbappe ដែលបច្ចុប្បន្នជាកីឡាកររបស់ Paris Saint Germain (PSG) ជិតនឹងបាន​ទៅចូលរួម​ជាមួយក្លឹប Real Madrid ទៅហើយបន្ទាប់ពីបានសម្រេចចិត្ត​ចាកចេញ ពី AS Monaco កាលពីឆ្នាំ ២០១៧។

ប៉ុន្តែលោក Vasilyev បានបង្ហើបឲ្យដឹងថា កីឡាករបារាំងវ័យក្មេងនេះ គឺជាអ្នក​សម្រេចចិត្ត​ខ្លួនឯង ថាមិន​ចាកចេញទៅលេងនៅ Real Madrid នោះទេ ព្រោះគេ​មាន​អារម្មណ៍ថា វាលឿន​ខ្លាំងពេក ដែល​ត្រូវចាកចេញពីប្រទេសកំណើត​របស់​គេ ដើម្បី​ស្វែងរក​ការប្រជែងថ្មី ក្នុងវ័យ​នេះ។

ថ្លែងប្រាប់​សារព័ត៌មាន  Telefoot លោក Vasilyev បាន​ទទួល​ស្គាល់ថា គាត់​ចង់​លក់ Mbappe ឲ្យ Real Madrid ជាជាងឲ្យ PSG ព្រោះគាត់មិនចង់ឲ្យ Mbappe ជួយ PSG មក​ប្រកួត​ប្រជែងជាមួយ Monaco ក្នុងក្របខណ្ឌ Ligue 1 នោះឡើយ។

Mbappe on Zidane’s radar despite Real Madrid’s UCL match with PSG being more than three weeks away

ប៉ុន្តែអ្វីៗមិនដូចការ​រំពឹងទុក ដោយ​លោក Vadim បាន​និយាយថា៖ «ហេតុ​អ្វី​បាន​ជាគាត់​មិន​ចុះកុងត្រា​ជាមួយ Real Madrid? ខ្ញុំគិតថា វាដូចជាលឿន​ពេក។ ខ្ញុំក៏ជាអ្នកស្រុក​ប៉ារីសដែរ ខ្ញុំក៏មិនចង់​ចាកចេញពីប្រទេសរបស់ខ្ញុំអីញ្ចឹងដែរ។ ខ្ញុំ​ចង់​ក្លាយជាកីឡាករដ៏អស្ចារ្យនៅទីនេះ»។

លោក Vadim ក៏បានប្រាប់​អ្វីដែល​លោក​បានតប​​ទៅកាន់ Mabppe ថា៖ «ខ្ញុំបានប្រាប់​គាត់ ថា Kylian អ្នកឯងគិតត្រូវហើយ។ គាត់​ចង់​ឈ្នះ! ជាការ​ពិត Champions League គឺត្រូវតែឈ្នះ សម្រាប់កីឡាករដូចគាត់អីញ្ចឹង។ ប្រសិនបើ​គាត់ឈ្នះជាមួយ Paris គឺវាល្អប្រសើរ»៕

Quotes via Goal.

មតិយោបល់