Real Madrid សម្លឹងឃើញកីឡាកររបស់លោក Klopp ដើម្បីជំនួស Marcelo

Reports: Real Madrid eye summer move for Liverpool star as Marcelo replacement

Marcelo ខ្សែការពារ​ចាស់វស្សារបស់ Real Madrid មាន​ដំណឹងមក​ថា នឹង​ជិត​ចូលនិវត្តន៍ពីក្លឹ​បយក្ស​អេស្ប៉ាញនេះ ក្នុងពេលឆាប់ៗ! ដូច្នេះហើយ ទើប​មានដំណឹងមក​ដែរថា នៅពេលនេះ ក្លឹប Real Madrid កំពុងតែស្វែងរកកីឡាករ​ដ៏ល្អម្នាក់ មក​ជំនួស Marcelo នេះ។

សារព័ត៌មាន Defensa Central បានចុះផ្សាយ​ថា Real Madrid កំពុងតែ​ដាក់​ភ្នែក​យ៉ាងស្និទ្ធិ លើ​ខ្សែការពាររបស់ Liverpool គឺកីឡាករ Andrew Robertson។ Andrew Robertson ខ្សែការពារ​ជម្រើសទី ១ របស់លោក Jurgen Klopp ដែល Real Madrid គិត​ថាពិតជាមានសមត្ថភាពសក្តិសមក្នុងការជំនួសតំណែង Marcelona​ បាន។

‘It wasn’t our best game of the season’ says Zidane as Real thrash Leganes

តាមការ​ចុះផ្សាយ​របស់សារព័ត៌មាន​ដដែល គឺលោក Zinedine Zidane ពេញចិត្តចំពោះទម្រង់លេងរបស់ Roberton ជាខ្លាំង ហើយ​លោក​នឹង​ចុះកុងត្រា​ទទួល​យកកីឡាករ​រូបនេះ នៅពេលដែល Marcelo សម្រេច​ចាកចេញពី Real Madrid។

កាលពីដើម​រដូវកាល គឺមានដំណឹងមក​ថា Marcelon នឹងចាកចេញពី Real Madrid ទៅកាន់ក្លឹប Juventus ដើម្បីរួបរួម​គ្នាជាថ្មី ជាមួយ​មិត្ត​ជិតស្និទ្ធិរបស់គេ គឺ Cristiano Ronaldo។ ប៉ុន្តែទីបំផុត អ្វីៗមិនអាចសម្រេចដូចបំណង ហើយ​ Marcelo ត្រូវបន្តនៅលេងនៅ Real Madrid។

យ៉ាងណាមិញ គេពិបាក​នឹង​សន្និដ្ឋាន​ថា កូនក្រុមរបស់លោក Jurgen Klopp នឹង​ព្រម​ចាកចេញទៅរកលោក Zidane ឬ អស់នោះទេ។ Robertson នៅមានកុងត្រាក្នុងកីឡដ្ឋាន Anfield រហូត​ដល់ខែមិថុនា ឆ្នាំ ២០២៤។ ប្រសិនបើ Real Madrid ចង់បានគេមែន ក៏ទាល់តែក្លឹប​យក្ស​អេស្ប៉ាញ ត្រូវចំណាយ​ប្រាក់យ៉ាងច្រើន លើ​ខ្សែការពារម្នាក់នេះដែរ៕

មតិយោបល់