Man Utd អាចខាតបង់​កីឡាករម្នាក់ទៀតឲ្យ Juventus ដូចខាត Pogba ដែរ

គេនៅចាំបាន​ថា កាលពីឆ្នាំ ២០១៦ Manchester United បានទិញ Paul Pogba ពីក្លឹប Juventus ក្នុង​តម្លៃជាង ១០០លានអឺរូ បន្ទាប់ពី Juventus បានទទួល​យក​ Pogba ទៅកែច្នៃ​ ដោយគ្មាន​តម្លៃផ្ទេរពី United កាលពីឆ្នាំ ២០១២។

នៅពេលថ្មីៗនេះ រឿងដដែលនេះ ក៏ទំនង​អាច​កើតឡើង ដោយ​សារព័ត៌មាន Daily Mail បានចុះផ្សាយ​ថា Juventus កំពុងតែតាម​សម្លឹងមើលកីឡាករ​វ័យក្មេងថ្នាលយុវជនរបស់ Manchester United គឺ Tahith Chong ដែល​មិនបាន​លេងក្នុងជម្រើស ១១នាក់ដំបូង ហើយ​ក៏នឹង​ត្រូវផុត​កុងត្រា នៅចុងរដូវកាលនេះ។

តើ​ជ័យ​ជម្នះ​របស់ JUVENTUS បញ្ជាក់​ថា​ក្លឹប​នេះ​ខ្លាំង ឬ​មក​ពី​លីគ​នេះ​ងាយ​ស្រួល​ប្រកួត?

ស្ថានភាព Tahith Chong នៅពេលនេះ គឺមិនខុសគ្នាពីស្ថានភាព Paul Pogba កាលពីឆ្នាំ ២០១២នោះទេ ដោយពេលនោះ Pogba ខកចិត្ត ដោយ​មិន​អាចមានឱកាស​លេងក្នុងក្រុម​ជម្រើសដំបូង ទោះបីជាគេជាកីឡាករថ្នាលចូលលេងក្នុងក្លឹបតាំងពីឆ្នាំ ២០០៩ក៏ដោយ។ ក្រោយ​មក គេក៏សម្រេចចិត្តចាកចេញទៅ Juventus ក្នុង​ឆ្នាំ ២០១២ ដោយគ្មាន​តម្លៃផ្ទេរ។

ប៉ុន្តែពេលទៅដល់ Juventus គឺ Pogba បានវិវត្តន៍ខ្លួនក្លាយជាខ្សែបម្រើដ៏ល្អបំផុត​លើលោក អាចចាប់​ដៃគូជាមួយនឹង​ខ្សែបម្រើឆ្នើមៗ ដូចជា Andrea Pirlo និង Arturo Vidal ជាដើម នៅ Turin។ ដោយ​សម្លឹងឃើញបែបនេះ ទើប Man Utd សម្រេចចិត្ត​ទិញ Pogba មកវិញ ក្នុងឆ្នាំ ២០១៦ ជាមួយនឹង​តម្លៃបំបែក​កំណត់ត្រា​មួយ។

តាម​សេចក្តីរាយការណ៍នានា គឺ Juventus ចង់បាន Chong មក​បណ្តុះបណ្តាល​ដោយគ្មាន​តម្លៃផ្ទេរ ដូចគេ​យក Pogba មក ព្រោះតែក្លឹបសេះបង្កង់ បាន​ឃើញពីសមត្ថភាពពិសេស​របស់កីឡាករហូឡង់ម្នាក់នេះ៕

មតិយោបល់