Real Madrid បង្ហាញ​កីឡាករសំខាន់បំផុត​ ៣នាក់ ដែល​ក្លឹប​ត្រូវតែទិញឲ្យបាន

Reports: Real Madrid's three most-important summer transfer targets revealed

បន្ទាប់​ពីបាន​ចំណាយ​ប្រាក់​ប្រមាណ ៣០០លានអឺរូ ក្នុង​រយៈពេលប៉ុន្មាន​រដូវកាលចុងក្រោយ​នេះ ក្លឹប Real Madrid នៅតែមិនទាន់​បញ្ឈប់​ការ​ចំណាយ​ ក្នុងការ​ទិញ​កីឡាករ​នៅឡើយទេ។ ហើយ​ជាពិសេស ក្លឹប​បាន​ដាក់​គោល​ដៅទិញកីឡាករសំខាន់បំផុត ៣នាក់ឲ្យ​ខានតែបាន នៅពេលទីផ្សារដោះដូរកីឡាករ​បើក​ទ្វារ​នាពេលខាងមុខ។

សារព័ត៌មាន Express បានអះអាងថា Real Madrid ចង់ទិញ Paul Pogba របស់ក្លឹប Manchester United, កីឡាករ Erling Braut Haaland នៃក្លឹប RB Salzburgnig និងកីឡាករ Alphonse Areola នៃក្លឹប Paris Saint Germain (PSG)។ ទោះបីជា Areola បច្ចុប្បន្ន​កំពុងនៅខ្ចីជើង ក្នុងក្លឹប Real Madrid ប៉ុន្តែក្លឹប​យក្សអេស្ប៉ាញនេះ ក៏បន្ត​ចង់​បាន​កីឡាករបារាំងម្នាក់នេះ ជា​កីឡាករ​ផ្តាច់មុខ​របស់ខ្លួន​នៅ​ខែកក្កដា ឆ្នាំ ២០២០​ខាងមុខ។

‘Zidane is my inspiration’ – Varane on his Real Madrid career

Areola បានក្លាយ​ទំនុក​ចិត្ត​របស់លោក Zinedine Zidane ខណៈដែល​មាន​សេចក្តីរាយការណ៍ថា គ្រូបង្វឹក​បារាំង មិន​ជឿជាក់​លើ Thibaut Courtois ទៀត​នោះទេ។ ដូច្នេះហើយ ទើប​លោក Zidane ចង់​បាន​ Areola ជាអ្នក​ចាំទីជម្រើសទី ១វិញ បន្ទាប់ពីការ​ចាកចេញរបស់ Navas ទៅកាន់ PSG។ តាមសេចក្តីរាយការណ៍ដដែល គឺលោក Zidane ចង់ឲ្យ Areola ក្លាយ​ជាអ្នក​ចាំទីជម្រើសទី ១ ចាប់ពីរដូវកាល ២០២០-២០២១។

ចំណែក Paul Pogba និង Erling Haaland វិញ គឺ​ពួកគេ​ទាំង ២ ធ្លាប់បាន​បង្ហាញ​ចេតនាផ្លាស់ទៅកាន់ Real Madrid រួចហើយ។ Paul Pogba ធ្លាប់​បាន​បង្ហើប​ហើយថា គេ​ចង់​ស្វែងរក «ការប្រកួតប្រជែងថ្មី»។ ចំណែក Haaland ក៏បាន​សន្យា​ជាមួយនឹង​ក្លឹប RB Salzburg ថា​គេ​នឹង​នៅ​រួមរស់ជាមួយនឹងក្លឹប​អាល្លឺម៉ង់នេះ ត្រឹមតែ​ពេញ​មួយរដូវកាល ២០១៩/២០២០​ដែរ៕

មតិយោបល់