តារារបស់ Real Madrid នឹង​ទៅបង្កភាពភ្ញាក់ផ្អើលនៅជប៉ុន នៅឆ្នាំក្រោយ

Reports: Real Madrid superstar keen on surprise Japan move next summer

ប្រធានក្រុម Real Madrid កីឡាករអេស្ប៉ាញ Sergio Ramos អាចនឹងចាកចេញពីអេស្ប៉ាញ នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារ ក្នុងពេល​ខាងមុខ។ នេះបើយោងតាម​សារព័ត៌មាន​អេស្ប៉ាញ។ 

សារព័ត៌មាន Don Balon បានរាយការណ៍ថា Ramos បាន​​ផ្តល់ដំណឹងទៅកាន់ប្រធានក្លឹប Real Madrid លោក Florentino Perez រួចហើយ​ពីការសម្រេច​ចិត្តនេះ។ ហើយលោក Perez ក៏បាន​អនុញ្ញាត​ឲ្យ Ramos ប្តូរទៅកាន់ក្លឹប​ក្នុងប្រទេសជប៉ុន នៅខែមិថុនា​ខាងមុខ ពោលគឺនៅចុងរដូវកាល ២០១៩/២០២០នេះ។​

‘Zidane is my inspiration’ – Varane on his Real Madrid career

តាមសារព័ត៌មានអេស្ប៉ាញដដែល គឺ Ramos ចង់​បញ្ចប់អាជីពនៅឆ្នាំ ២០២០ ដោយ​ចង់​ឈ្នះពានរង្វាន់ Olympic Games សិន មុន​ប្រកាស​ចាកចេញពី Real Madrid។ ប៉ុន្តែមក​ដល់​ពេលនេះ នៅពុំទាន់មានកីឡាករណាម្នាក់ ដែលអាចឈ្នះបានទាំងពាន World Cup និង Olympic Games នោះទេ។ យ៉ាងណាក៏ដោយ Ramos ចង់ក្លាយជាកីឡាករដំបូង​សម្រាប់ពានធំៗទាំង ២នេះ។

សូមបញ្ជាក់ថា ខ្សែការពារឆ្នើម​បំផុត​លើលោក Ramos ​វ័យ ៣៣ឆ្នាំ គឺជាកីឡាករដ៏ជោគជ័យ​ម្នាក់ ដែលធ្លាប់ក្លាយ​ជាជើងឯក World Cup មួយ​ដង ក្នុងឆ្នាំ ២០១០ ជាជើងឯក Euro Cups  ២ដង ក្នុងឆ្នាំ ២០០៨ និង ២០១២, ក្លាយជាជើងឯក Champions Leagues ៤ដង, La Liga ៤ដង, Spanish Cups ២ដង, Spanish Super Cup ៣ដង, FIFA Club World Cup ៤ដង និង UEFA Super Cup ចំនួន ៣ដង ៕

មតិយោបល់