Juventus ត្រៀមកីឡាករ ២នាក់ ដើម្បីដូរយក Paul Pogba

Manchester United midfielder Paul Pogba

Manchester United ត្រូវជួបស្ថានភាពយ៉ាប់យឺន នៅដើម​រដូវកាលថ្មីនេះ ដោយសារកង្វះខ្សែប្រយុទ្ធ។ ប៉ុន្តែបញ្ហា​ខ្សែប្រយុទ្ធនេះ អាចនឹងត្រូវបានដោះស្រាយ នៅពេល​ដែលមានសេចក្តីរាយការណ៍ពីអ៊ីតាលីមក​ថា Juventus ត្រៀមកីឡាករ ២នាក់ ឲ្យ Man Utd ដើម្បីដោះដូរយកខ្សែបម្រើ Paul Pogba។

យោងតាម​សេចក្តីរាយការណ៍ពី  Tuttosport, Juventus ចេញ​ផ្តល់កីឡាករ ២នាក់របស់ខ្លួន គឺ Emre Can និង Mario Mandzukic មកកាន់ Old Trafford ដើម្បីប្តូរ​យក​ Paul Pogba ត្រលប់ទៅ Turin វិញ។​ កីឡាករ​ទាំង ២នាក់នេះ មិន​អាច​ធ្វើឲ្យ​មានការ​ប្រែប្រួល​ច្រើន នៅអ៊ីតាលី​នោះទេ ដូច្នេះទើប​ក្រុម​ស្ត្រី​ចំណាស់ ចង់​ឲ្យពួកគេ​ មកអង់គ្លេស ជាថ្នូរដូរយក​ Pogba។

Sarri used to being surrounded by scepticism after Juventus beat Inter

សូម​បញ្ជាក់ថា កន្លងមក​ ធ្លាប់​មាន​ដំណឹងថា Juventus ចង់បាន ៩លានផោនពី Manchester United សម្រាប់​តម្លៃ​ផ្ទេរ Mandzukic ព្រោះថាកីឡាករក្រូអាស៊ី​ម្នាក់នេះ ក៏ជាទីចាប់អារម្មណ៍របស់​បិសាចក្រហម​ដែរ។ ប៉ុន្តែនៅពេល​មានការផ្តល់​ត្រលប់​ពី Juventus វិញ​បែបនេះ គេក៏នៅមិនទាន់ដឹងថា តើ Man Utd នឹងសម្រេចបែបណា ចំពោះវាសនា Paul Pogba នៅខែមករា​ខាងមុខ?

មតិយោបល់