កីឡាករ Chelsea ម្នាក់ ចង់ផ្លាស់ទៅលេងនៅ MLS ក្រោយ​បរាជ័យក្នុងភ្នែកលោក Lampard

Chelsea ក្រោម​ការដឹកនាំ​របស់លោក Frank Lampard បានចាប់ផ្តើម​រដូវកាល ជាមួយលទ្ធផល មិនសូវជាអាក្រក់នោះទេ។ មិនសូវអាក្រក់ ទោះបីជា Chelsea ត្រូវបាត់បង់​ខ្សែបម្រើដ៏សំខាន់ គឺ Eden Hazard ដែលប្តូរទៅកាន់ក្លឹប Real Madrid និង​ទោះបីជាតោខៀវ ជាប់​បំរាម​សហព័ន្ធបាល់ទាត់ពិភពលោក មិនឲ្យ​ទិញកីឡាករថ្មីៗជាដើម។

ពេល​នេះ Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ លើតារាង Premier League! ប៉ុន្តែបើតាមសារព័ត៌មាន The Sun គឺកីឡាករខ្សែប្រយុទ្ធរបស់ Chelsea ម្នាក់ គឺ Olivier Giroud កំពុងតែសម្លឹងរក​ផ្លូវទៅកាន់​សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌ Major League Soccer ឬ MLS បន្ទាប់ពីបរាជ័យ មិនអាច​មាន​កន្លែងជាប់លាប់​មួយ ក្នុងជម្រើស​របស់លោក Frank Lampard។

‘Tammy is hungry, physical’ – Lampard on Abraham after Chelsea win at Lille

ជាការ​ពិត Giroud នៅពេលនេះ ត្រូវ​នៅពីក្រោយ​ខ្នង​សិស្សប្អូន​ក្មេងៗ ដូចជា Tammy Abraham និង Michy Batshuayi។ ប្រការនេះ ធ្វើឲ្យ Giroud បាត់បង់កន្លែ​ងលេង ដូច្នេះហើយទើប​គេ​ចង់ទៅរក​ក្លឹប​ណា ដែល​គេអាចមានឱកាសបង្ហាញខ្លួនបានច្រើន។

សេចក្តីរាយការណ៍ដដែល អះអាងថា ក្លឹប Vancouver Whitecaps កំពុងចាប់អារម្មណ៍លើ​ខ្សែប្រយុទ្ធបារាំងរូបនេះ។ ប៉ុន្តែ Giroud ចង់​ផ្លាស់ទៅលេងនៅក្លឹបដែល​មាន​មូលដ្ឋាន នៅ New York ឬ Los Angeles ឬ Miami, Washington និង Chicago ជាដើម៕

 

មតិយោបល់