លោក Solskjaer សង្ឃឹមថា​ De Gea នឹង​បន្ត​លេង​នៅ​ Man United

អ្នកចាត់ការ​ក្លឹប Manchester United គឺ​លោក Ole Gunnar Solskjaer បានបង្ហើបប្រាប់ថា​គាត់​នៅ​តែសង្ឃឹមថា​អ្នកចាំទី David de Gea នឹង​បន្តលេង​នៅ​ក្លឹប​នេះ​តទៅ​ទៀត ដោយចុះកុងត្រាថ្មី​នៅចុងរដូវកាល ២០១៩-២០២០។

លោក Solskjaer បាន​និយាយថា៖ “ខ្ញុំ​ចង់ឱ្យ David នៅលេង​បន្ត​ទៀត”។

“គេ​ក៏ដឹង​ថា​ខ្ញុំចង់ឱ្យគេនៅដែរ ហើយគេជា​អ្នកចាំទីដែលឆ្នើមបំផុតក្នុងលោក យើងបានឃើញទម្រង់លេងរបស់គេច្រើនឆ្នាំ​មកហើយ ហើយខ្ញុំ​សង្ឃឹមថា​អាច​បញ្ចុះបញ្ចូល​ឱ្យគេលេង​នៅ Man United រហូតដល់​ពេលគេចូលនិវត្តន៍”។

“យើងបានជជែក​គ្នា​ច្រើនមកហើយជាមួយ David ហើយសង្ឃឹមថា​អាចរក្សាឱ្យគេ​លេង​នៅទីនេះបន្តទៀតបាន”។

កុងត្រា​បច្ចុប្បន្ន​របស់ De Gea ជាមួយ​ក្រុមបិសាចក្រហម​នឹង​ត្រូវបញ្ចប់​​នៅ​ខែមិថុនា ឆ្នាំ​២០២០ ហើយ​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​អាច​ចរចា​មុនចប់​កុងត្រា​ជាមួយក្លឹប​ដែលចាប់អារម្មណ៍ចង់បានគេ​ ចាប់ពីខែ​មករា ឆ្នាំ​២០២០ នេះ​បើ​យោងតាមសេចក្ដីរាយការណ៍​របស់សារព័ត៌​មាន Mirror

ទន្ទឹមនឹងនេះ ក៏​មាន​ព័ត៌មានថា​ អ្នកចាំទីដែលមានវ័យ ២៨ឆ្នាំរូបនេះ​បានចុះកុងត្រា​ដែលផ្ដល់កម្រៃពលកម្ម​ ៣៧៥ ០០០ផោន​ក្នុង​មួយសប្ដាហ៍​ ហើយបើតាមប្រភព​ដែលស្និទ្ធ​នឹង​អ្នកចាំទីរូបនេះ​បានលើកឡើងថា គេតែង​តែ​មើលធ្ងន់លើ​ការ​សម្រេចចិត្ត​ដោយផ្ដោត​លើ​ការលេង​បាល់ទាត់ ជាជាង​មើលធ្ងន់លើ​កម្រៃពលកម្ម ព្រោះ De Gea ជឿថា​គេនៅ​តែអាច​ឈ្នះ​ពាន​រង្វាន់​បន្ថែមទៀត​ជាមួយក្លឹប Man United៕

 

Mourinho backs VAR but admits it comes with flaws

មតិយោបល់