លោក Jose Mourinho បង្ហាញ​ហេតុផលដែល Alexis Sanchez បរាជ័យនៅ Man Utd

Jose Mourinho at Old Trafford

Alexis Sanchez គឺជាកីឡាករម្នាក់ ដែល​មក​កាន់ Manchester United តាមរយៈការ​ចង់បាន​របស់លោក Jose Mourinho។ Man Utd ថែមទាំងហ៊ាន​ផ្តល់​ប្រាក់ខែខ្ពស់​ដល់ Sanchez ​ទៀត​ផង ។ ប៉ុន្តែការ​ផ្តល់​តម្លៃទាំងនេះ មិនបាន​ធ្វើឲ្យ Sanchez ជោគជ័យ​ ដូចពេល​គាត់លេងនៅក្លឹប Arsenal និង Barcelona នោះទេ។

លោក Jose Mourinho អតីត​គ្រូបង្វឹក​របស់ Man Utd ក្នុងសប្តាហ៍នេះ បាន​បង្ហាញ​ហេតុផល​មួយចំនួន ដែល​មិនអាចធ្វើឲ្យ Alexis Sanchez ជោគជ័យ​នៅ Man Utd។ លោក Mourinho យល់ថា កត្តាបរាជ័យនោះ គឺដោយ Sanchez មិនសប្បាយចិត្តនឹងការ​លេងរបស់គាត់៖ «Sanchez … ខ្ញុំ​មានអារម្មណ៍ថា គាត់មិនសប្បាយចិត្ត។ ខ្ញុំគិតថា រាល់​ការងារដែលយើងធ្វើ គឺពេល​យើងមិនសប្បាយចិត្ត មិនងាយស្រួលនោះទេ ក្នុងការ​ធ្វើឲ្យកម្រិត​នៃការលេងរបស់យើង ឡើង​មួយកម្រិតទៀត។ ប្រហែលជាខ្ញុំ​ខុស។ ប្រហែលជា​មក​ពីខ្ញុំ ដែល​មិន​អាច​ទាញ​គាត់​ឲ្យ​ក្លាយជាកីឡាករល្អបាន»។

‘Not for everyone!’ Alexis Sanchez arrives at Inter Milan

លោក Mourinho បន្ត​ថា៖ «ក្នុង​នាមជាអ្នក​ចាត់ការ ពេលខ្លះយើង​មាន​សមត្ថភាព​បង្វឹក​ឲ្យកីឡាករ​ល្អបំផុត ហើយពេលខ្លះ​យើងក៏មិនអាចជោគជ័យ​ក្នុងការ​ធ្វើបែបហ្នឹងដែរ។ ប៉ុន្តែអ្វីដែលជាការ​ពិត គឺខ្ញុំតែងមានអារម្មណ៍ថា Sanchez គឺជាបុរសកំសត់។ សង្ឃឹមថា នៅប្រទេសអ៊ីតាលី គាត់អាចចាកផុតពីភាពកំសត់នេះ។ ខ្ញុំ​សង្ឃឹមថា គាត់​អាចធ្វើបាន។ ខ្ញុំតែងតែជូនពរដល់គ្រប់កីឡាករទាំងអស់»។

មតិយោបល់