David Beckham កំពុងបញ្ចុះបញ្ចូល​ Lionel Messi ឲ្យ​ទៅ MLS

អតីតកីឡាករឆ្នើម​ Manchester United លោក David Beckham ត្រូវបាន​គេរាយការណ៍មក​ថា កំពុងតែបញ្ចុះបញ្ចូល​ Lionel Messi ឲ្យ​ផ្លាស់​ទៅកាន់​សហរដ្ឋអាមេរិក ចូលរួម​ជាមួយក្របខណ្ឌ Major League Soccer (MSL)។

ដំណឹងនៃការ​បញ្ចុះបញ្ចូល​របស់ Beckham ទៅកាន់ Messi នេះ​ ត្រូវបាន​ចុះផ្សាយ​ដោយសារព័ត៌មាន​អេស្ប៉ាញ ស្រប​ពេល​ដែល​ក្លឹប​បាល់ទាត់របស់ Bekcham ផ្ទាល់ គឺ Inter Miami នឹង​ត្រូវបង្ហាញ​វត្តមានជាលើកដំបូងក្នុងក្របខណ្ឌ MLS នាឆ្នាំក្រោយ។ Bekcham ចង់បាន Messi ក៏ព្រោះតែមាន​ដំណឹងមក​ថា កុងត្រា​របស់ Messi នឹង​ត្រូវផុត​កំណត់​នៅចុងរដូវកាលនេះ ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​មក​ថា គឺ Messi ចង់ចាកចេញពី Barcelona មិន​ចង់បន្ត​កុងត្រា​ថ្មីនោះទេ។

សារព័ត៌មានអេស្ប៉ាញ Catalunya Radio បាន​អះអាងថា Beckham បានបញ្ចុះបញ្ចូល Messi ជាមួយនឹង​ការ​ផ្តល់​ប្រយោជន៍ជាច្រើន ប៉ុន្តែគេមិនបានបញ្ជាក់​ថាតើ​លក្ខខណ្ឌដ៏សម្បើម​នោះ មាន​អ្វី​ខ្លះ​នៅឡើយទេ។

 

មតិយោបល់