ក្រពុល​មុខពេក Neymar ចង់ចាកចេញមក​ចូលរួម​ក្នុង Premier League វិញ​

neymar real madrid felipe anderson

បំណង​ចង់​ចាកចេញពីក្លឹប Paris Saint-Germain របស់ Neymar ទៅកាន់​ទ្រនំចាស់ Barcelona ត្រូវបាន​បរាជ័យ ព្រោះ​ថាគ្មាន​សញ្ញាណាមួយ​ដែលបង្ហាញពីឆន្ទៈពិត​របស់ Barcelona ក្នុងការ​យក Neymar ត្រលប់ទៅវិញ។

ប៉ុន្តែទោះបីជា Barcelona មិន​យក​វិញក៏ដោយ ក៏កីឡាករប្រេស៊ីលរូបនេះ នៅតែមាន​ទឹកចិត្តចង់​ចាកចេញពី PSG ដដែល។ ហើយ​បើ​តាម​សេចក្តីរាយការណ៍ចងុក្រោយ គឺ Neymar ចង់បង្វែរទិសដៅមក​កាន់ក្របខណ្ឌ Premier League ប្រសិនបើ La Liga មិន​បើក​ទ្វារ​សម្រាប់​គេនោះទេ។​

មានក្លឹបចំនួន ២ ដែល​អាចបំពេញ​តាម​ចិត្ត​របស់ PSG ក្នុងការ​ផ្ទេរ​បាន នោះគឺ Manchester United និង Manchester City ខណៈដែល​ Neymar ក៏ចាប់អារម្មណ៍​ទៅលើ Liverpool, Spurs និង Chelsea ផងដែរ។ ជាមួយគ្នា Neymar ក៏ចង់​បាន​ប្រាក់​ខែមួយ ដែល​ស្មើ​នឹង​អតីតមិត្ត​រួមក្រុម Lionel Messi នៅ Barcelona ផងដែរ។

អ្វី​គ្រប់យ៉ាងនឹង​ត្រូវដឹងច្បាស់​នៅខែមករាខាងមុខ ខណៈ Neymar ពិតជាឥតមានសប្បាយចិត្តក្នុងការបន្តនៅ Ligue 1 នោះទេ ទោះបីជាគេ​ត្រូវលេងឲ្យបានល្អនៅ PSG ក៏ដោយ៕

មតិយោបល់