Douglas Costa បដិសេធ​ព័ត៌​មាន​ផ្ទេរទៅ Manchester United

កីឡាករ Douglas Costa បាន​លើក​ឡើង​ថា​ព័ត៌មាន​ថា​ក្លឹប Manchester United ព្យាយាម​ទិញ​រូបគេ​ពី​ក្លឹប Juventus ពុំ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់ទេ។

តារា​បាល់​ទាត់ Douglas Costa របស់​ក្លឹប Juventus បាន​លើក​ឡើងថា​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប Manchester United មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់ទេ ខណៈ​ដែល​មាន​ភ្នាក់ងារ​ម្នាក់​បានអះអាងថា​​ក្រុម​បិសាចក្រហម​​បាន​ព្យាយាម​ទិញ​រូបគេ។

សារព័ត៌​មាន​អង់គ្លេស​មួយ​បាន​ចុះ​ផ្សាយ​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារឈ្មោះ Giovanni Branchini កាលពីថ្ងៃចន្ទ ដែល​គេបាន​អះអាងថា​ក្រុមបិសាចក្រហម​ចាប់អារម្មណ៍ខ្លាំងចំពោះ Costa ប៉ុន្តែ​លោក Maurizio Sarri មិនចង់លក់​រូបគេ។

ផ្ទុយទៅវិញ Costa បានធ្វើការ​បដិសេធ​ចំពោះ​សេចក្ដីរាយការណ៍ខាងលើ ហើយ​បានលើក​ឡើងថាលោក Branchini ដែលធ្លាប់ធ្វើជាភ្នាក់ងារ​ជួយ​រត់ការ​ឱ្យគេ​ផ្ទេរ​មក​ក្លឹប Juventus លែងជា​ភ្នាក់ងាររបស់គេ​បបន្ត​​ទៅ​ទៀត​ហើយ។

Costa បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​ថា៖ “ខ្ញុំ​សរសេរ​ដើម្បី​បដិសេធ​ចំពោះ​ព័ត៌​មាន​មិនមាន​មូលដ្ឋាន​ដែល​បាន​ចុះ​ផ្សាយ​នៅថ្ងៃនេះ ដែលបានលើកឡើងថា​ខ្ញុំកំពុងចរចាផ្ទេរ​ទៅក្លឹប​ផ្សេងទៀត”។

“ចាប់តាំងពីដើមរដូវកាលនេះ​ ខ្ញុំបាន​បញ្ជាក់​យ៉ាងច្បាស់ថា​ខ្ញុំ​ចង់​បន្តលេងនៅទីនេះ​រហូវដល់​ឈ្នះ​ពានរង្វាន់”។

“លោក Junior Mendoza ជា​ភ្នាក់ងារ​តែម្នាក់គត់របស់ខ្ញុំ​ ហើយ​ជាបុគ្គល​តែម្នាក់គត់​ដែលមានសិទ្ធិ​និយាយជំនួស​ខ្ញុំ”៕

 

Desde o início como sempre foi, eu e você minha melhor amiga

A post shared by DC11 (@douglascosta) on

 

“England is a wonderful team” says Kosovo head coach

 

មតិយោបល់