Man Utd បង្ហើប​ហេតុផល​នៃបរាជ័យ​ក្នុងការ​ទិញកីឡាករដែលលោក Solskjaer ចាប់​អារម្មណ៍

Manchester United target reveals why summer move failed despite Solskjaer's interest

វាគឺជាការ​ពិតដែល លោក Ole Gunnar Solskjaer គ្រូបង្វឹក​របស់ Manchester United ចង់​បាន​ខ្សែការពារ​នៃក្លឹប Paris Saint-Germain គឺ Thomas Meunier កាលពីចុងរដូវកាល។ ប៉ុន្តែចំណង់នេះ ក៏ត្រូវបាន​បរាជ័យ។

ពេលនេះ Meunier ខ្លួន​ឯង ក៏បាន​ចេញមក​និយាយពីបរាជ័យនៃការផ្ទេរនេះ ដោយ​និយាយ​ថា ស្របពេលដែល PSG ក៏ពេញចិត្តក្នុងការឲ្យ​គាត់​ចាកចេញ ប៉ុន្តែស្រាប់តែពេលនោះ ក្លឹប​ទាំង ២ នៅតែមិនអាចឈានទៅដល់​កិច្ចព្រមព្រៀងរួមមួយ។

‘Belgrade are very partisan’ – Man Utd assess Europa League draw

កីឡាករបែលហ្ស៊ិករូបនេះ បាន​និយាយថា៖ «វាគឺជាពេលវេលាដ៏តានតឹង ក្នុងការ​ពិភាក្សាពី Manchester United។ ខ្ញុំគួរតែបានចាកចេញ ប៉ុន្តែមិន​អាចទៅរួច ព្រោះតែ​អាចថាមក​ពីក្លឹប ឬ មក​ពីខ្ញុំ​ ដែលមាន​សម្លេងផ្សេងគ្នា។ អ្វីគ្រប់យ៉ាងមិន​អាចឈានដល់​ដំណាក់កាល ១០០ភាគរយ ក្នុងការ​សម្រេចការងាររួមគ្នា»។

កីឡាករបែលហ្ស៊ិករូបនេះ ក៏​​ឲ្យ​ដឹងដែរថា គាត់ពិតជា​លេងមិនបាន​ល្អទេ នៅ PSG ដូច្នេះហើយ​ទើប​គាត់ចង់ចាកចេញ។ យ៉ាងណាក៏ដោយ នៅពេលដែល​កិច្ចព្រមព្រៀងទៅកាន់ Man Utd មិនអាចសម្រេចបាន គាត់ក៏ត្រូវតែប្រឹងប្រែងធ្វើឲ្យបានល្អនៅ PSG ផងដែរ៕

មតិយោបល់