Nkoulou ធ្វើឱ្យក្លឹប​មិន​សប្បាយចិត្ត​

ក្លឹប​នៃលីគកំពូល​អុីតាលី​ Torino មានការមិនសប្បាយចិត្តនឹងកីឡាករ​ខ្សែរការពារ Nicolas Nkoulou ចំពោះ​បទសម្ភាស​ន៍​ដែល​រូប​គេ​បាន​រិះគន់​ក្លឹប​ជាចំហរ។

កីឡាករខ្សែការពារ​វ័យ ២៩ ឆ្នាំ Nicolas Nkoulou មានព័ត៌មានលេចឮ​ពីការចង់ផ្លាស់ទៅ AS Roma ដែលជាក្លឹប​គូប្រជែងដ៏សំខាន់​មួយ តាមរយៈបទសម្ភាសន៍របស់គេ​​នៅរដូវកាល​ដោះដូរ​នេះ។

ក៏ប៉ុន្តែ​ការ​ផ្ទេរ​នេះ​មិន​ទទួលបាន​ជោគជ័យ​នោះ​ទេ​ ដោយសារ​តែ​ថ្នាក់​គ្រប់​គ្រង់​របស់​ក្លឹប Torino មិន​យល់​ព្រម​នឹង​តម្លៃ​ខ្លួន ២០លានអឺរ៉ូ សម្រាប់​កីឡាកររូបនេះ។

នៅក្នុង​បទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតបារាំង L’Equipe រូបគេ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះថ្នាក់​ដឹកនាំ​របស់ក្លឹប​ដែល​រារាំង​ការ​ចាក​ចេញរបស់ខ្លួន។

ដែលប្រកានេះធ្វើ​ឱ្យក្លឹប​ Torino មិនសប្បាយ​ចិត្ត​ឡើយ​ពេល​បាន​ដឹង​អំពី​ទង្វើ​របស់​កីឡាករ​សញ្ជាតិ​កាម៉េរូន​រូបនេះដែល​បាន​រិះគន់​ក្លឹប​របស់​ខ្លួន​ដោយចំហរ​បែបនេះ៕

CAMBODIA 1 – 1 HONG KONG: The Strength holds Angkor Warriors to draw

មតិយោបល់