ប្រធាន​លីគ​កំពូល​អេស្ប៉ាញ​ថា​ Neymar អាច​លេង​រហូត​ដល់​ចូលនិវត្តន៍​នៅ PSG

ប្រធាន​ស្ថាប័ន​លីគ​កំពូល​អេស្ប៉ាញ​គឺ​លោក Javier Tebas គិត​ថា​​ក្លឹប Barcelona ឬ Real Madrid មិនអាចទិញ​ Neymar បានទេ។

លោក Javier Tebas បាន​លើក​ឡើងថា Neymar នឹង​លេង​រហូតដល់ពេល​ចូល​និវត្តន៍​នៅ​ក្លឹប Paris Saint-Germain លើក​លែង​តែ​កម្រៃពលកម្ម​របស់គេ​ទាបជាងមុន។

កីឡាករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​ប្រេស៊ីល​​រូបនេះ​មានព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​ទៅ​លេង​នៅ​​លីគ​កំពូល​អេស្ប៉ាញ​​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​នៅ​ថ្ងៃចន្ទ ដោយ​មាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប Barcelona និង Real Madrid។

ប៉ុន្តែលោក Tebas នៅ​តែ​រក្សា​ការយល់ឃើញ​របស់​លោក​ដដែល​ថា​​បាល់ទាត់​អេស្ប៉ាញ​មិនចាំបាច់​ត្រូវ​ការ​ការ​វិល​ត្រឡប់​របស់​កីឡាករ​ដែល​មាន​វ័យ ២៧ឆ្នាំ​រូបនេះ​ នោះទេ ម្យ៉ាង​ទៀត​បើ​​កម្រៃ​ពលកម្ម​របស់គេ​រក្សា​នៅ​ដដែល គេ​ក៏​មិន​ទំនង​ជា​ត្រូវ​ការ​ស្វែង​រក​ក្លឹបថ្មីដែរ។

លោក Tebas បាន​និយាយ​នៅ​ក្នុង​សន្និសីទ Soccerex Europe នៅទីក្រុង Lisbon ថា៖ “យើង​ចាំបាច់​ត្រូវការ​ធនធាន​ល្អៗ​ដើម្បី​ពង្រឹង​លីគ​កំពូល​អេស្ប៉ាញ ប៉ុន្តែ​ Neymar មិនចាំបាច់ទេ”។

 

Suor na camisa e foco nos amistosos! A #SeleçãoBrasileira está completa para treinar em Miami! #JogaBola

Fotos: Lucas Figueiredo/CBF pic.twitter.com/et777j8NCq— CBF Futebol (@CBF_Futebol) September 4, 2019

“បើសិន​គេ​ត្រឡប់ម​កវិញ ជារឿងល្អ ប៉ុន្តែបើគេ​មិនមកវិញទេ ក៏ខ្ញុំ​គិត​ថា​មិនអីដែរ ព្រោះ​យើង​នៅ​តែ​បន្ត​លូតលាស់​ដដែល។ បើ​ពិនិត្យ​មើល​តាមស្ថានភាពទីផ្សារ Neymar នឹង​ចូល​និវត្តន៍​នៅ​ក្លឹប PSG បើគេ​មិនព្រម​បន្ថយ​កម្រៃពលកម្ម​របស់គេ​ទេនោះ”៕

 

Neymar រីករាយ​ដែល​បាន​ពាក់អាវ​ក្រុមជម្រើសជាតិ​ប្រេស៊ីល

មតិយោបល់