Juventus មានគម្រោងឲ្យ​ Cristiano Ronaldo បានជួបជុំជាមួយកីឡាករ Man Utd ៣នាក់ ?

Reports: Juventus looking to unite Cristiano Ronaldo with three Manchester United stars

ក្លឹប​យក្ស​នៅអ៊ីតាលី Juventus ត្រូវបានគេ​រាយការណ៍មក​ថា កំពុង​តែត្រៀម​ធ្វើការ​ដោះដូរកីឡាករបន្ថែមទៀត នៅ​ពេលទីផ្សារដោះដូរ​ បើកទ្វារ នាខែកក្កដា ឆ្នាំ ២០២០។ ហើយ​តាមសេចក្តីរាយការណ៍ជាច្រើននោះ គឺក្លឹប​ស្ត្រី​ចំណាស់​ មានគម្រោង​ទិញកីឡាករ ៣នាក់របស់ Man Utd ដែល​មាន​ដូចជា David de Gea, Eric Bailly និង Nemanja Matic.

Daily Mail បាន​រាយការណ៍ថា Juventus ចង់​បាន​កីឡាករទាំង ៣នាក់នេះ ព្រោះតែ​កុងត្រារបស់កីឡាករទាំង ៣នេះ ជិតផុ​តកំណត់នៅ Man Utd ហើយ។ ចំណែក​កាសែត​អ៊ីតាលី Gazzetta Dello Sport វិញ បានអះអាងថា Juventus នឹ​ងនិយាយ​ជាមួយ De Gea ក្នុងអំឡុងខែមករាខាងមុខ ខណៈដែល​គេដឹងថា អ្នក​ចាំទីរូបនេះ នឹង​មាន​សេរីភាពក្នុងការ​ចរចាជាមួយគ្រប់ក្លឹប​ទាំងអស់ នៅឆ្នាំក្រោយ។

ទោះបីជា De Gea ជាអ្នក​ចាំទីជម្រើសទី ១របស់បិសាចក្រហម​មែន ប៉ុន្តែកីឡាករម្នាក់នេះ ហាក់ដូចជាមិន​ចង់បន្ត​នៅអង់គ្លេសទៀតទេ ព្រោះពេលនេះ គេក៏ពុំទាន់បាន​ចុះកុងត្រា​ថ្មីជាមួយក្លឹប។ ចំណែកឯ Eric Bailly ដែល​បច្ចុប្បន្ន​កំពុងញុំាញីដោយបញ្ហារបួសយ៉ាងធ្ងន់ធ្ងរនោះ ក៏នៅពុំទាន់ដឹងទេថា ពេលអាចជាសះស្បើយ​វិញ នឹងអាចមានឱកាស​បានចូលលេងពេញលេញជាទីពេញចិត្តរបស់លោក Ole Gunnar Solskjaer ឬ អត់។

ចំពោះ Matic វិញ បច្ចុប្បន្ន គេក៏ទំនងជាក្លាយជាកីឡាករ​ម្នាក់ ដែលលោក Ole មិនទុក​ចិត្ត តាមរយៈការ​ដាក់ Scott Mctominay ឲ្យ​ជំនួសគេ​ជាញឹក​ញាប់ តាំងពីដើម​រដូវកាលនេះ។ ដូច្នេះ ក្តីសង្ឃឹម​ពីការ​ចាកចេញរបស់កីឡាករទាំង ៣ អាចមាន​ច្រើន ជាហេតុធ្វើឲ្យ Juventus នឹង​អាចនាំយក​ពួកគេ​ទៅចូលរួម​ជាមួយ​អតីតកីឡាករ Man Utd គឺ Cristiano Ronaldo បាន៕

 

មតិយោបល់