ក្លឹប Flamengo បាន​បញ្ចប់​ការ​ចរចា​ជាមួយ​កីឡាករ Mario Balotelli ហើយ

កីឡាករ Mario Balotelli បាន​ក្លាយ​ជា​កីឡាករ​ដែល​អាច​ប្ដូរ​ក្លឹប​ដោយ​ឥតគិតថ្លៃ​បន្ទាប់ពីចាកចេញ​ពី​ក្លឹប Marseille ប៉ុន្តែ​គេ​នឹង​មិន​ចូលរួម​ជាមួយ​ក្លឹប Flamengo នោះ​ទេ ក្រោយ​ពេល​ដែល​ការ​ចរចា​បានបញ្ចប់​កាលពីថ្ងៃព្រហស្បតិ៍។

កីឡាករ Mario Balotelli នឹង​មិន​ប្ដូរ​ទៅលេង​នៅ​ប្រេស៊ីលជាមួយ​ក្លឹប Flamengo នោះទេ ក្រោយពេល​ដែល​ក្លឹប​នេះ​បាន​បញ្ជាក់​ថា​ការ​ចរចា​បាន​បញ្ចប់ហើយ។

Balotelli បាន​ក្លាយជា​កីឡាករ​ដែលអាចចូលរួមជាមួយ​ក្លឹប​ថ្មី​ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​កុងត្រា​រយៈពេល​ខ្លីជាមួយ​ក្លឹប Marseille ពី​រដូវកាល​មុន​បាន​បញ្ចប់។ ពេល​នៅ Marseille គេ​រក​បាន​គ្រាប់បាល់ ៨គ្រាប់​ ក្នុងការប្រកួត​​លីគ​កំពូល​បារាំង​ ១៥លើក។

អតីត​កីឡាករ​របស់​ក្លឹប Inter និង Manchester City រូប​នេះ​កំពុង​ពិចារណា​លទ្ធភាព​ចូលរួម​ជាមួយ​ក្លឹប Flamengo សម្រាប់រដូវកាលថ្មី។

យ៉ាងណាមិញ ក្លឹប​ក្នុងលីគ​ប្រេស៊ីល​មួយ​នេះ​បាន​លើកឡើង​កាលពីថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​នេះ​ថា ការ​ចរចា​បានបញ្ចប់​ដោយ​មិន​មាន​លទ្ធផល​វិជ្ជមាន​នោះទេ ហើយ​មាន​សេចក្ដី​រាយការណ៍​ថា​​កីឡាករ​រូបនេះ​អាច​នឹង​ពិចារណា​ចូល​រួម​ជាមួយ​ក្លឹប Brescia នៅ​លីគ​អ៊ីតាលី​វិញ។

 

Balotelli បាន​ចាប់​ផ្ដើម​អាជីព​ក្នុងលីគ​កំពូល​អ៊ីតាលីជាមួយ​ក្លឹប Inter មុន​នឹង​ផ្ទេរ​ទៅ​ក្លឹប Man City បន្ទាប់មក​បាន​ចូលរួម​ជាមួយ​ក្លឹប AC Milan, Liverpool, Nice និង Marseille។

លទ្ធភាព​បន្ទាប់ទៀត គេអាច​នឹង​ចុះ​កុងត្រា​ ៣ឆ្នាំ​ជាមួយ​ក្លឹប​ដែល​ទើប​ឡើង​មក​លីគ​កំពូល​អ៊ីតាលី​គឺ​ក្លឹប Brescia៕

 

‘Neymar doesn’t belong to us – I’m only focused on my own players’ – Valverde

មតិយោបល់