ក្លឹប Bayern Munich មានព័ត៌មានថាចាប់អារម្មណ៍ចង់បានកីឡាករ Hakim Ziyech ប៉ុន្តែតារាបាល់ទាត់របស់ក្លឹប Ajax រូបនេះមិនចូលចិត្តភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងការប្ដូរក្លឹបបែបនេះនោះទេ។
កីឡាករ Hakim Ziyech បានសម្រេចចិត្តបន្តលេងនៅក្លឹប Ajax ដែលបញ្ជាក់ច្បាស់ពីអនាគតរបស់គេ ក្នុងអំឡុងពេលដែលមានព័ត៌មានចចាមអារ៉ាមពីការផ្ទេរទៅក្លឹប Bayern Munich។
Ziyech មានតួនាទីសំខាន់នៅក្លឹប Ajax ដោយបានជួយឱ្យក្លឹបនេះឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆេមពានស៍លីគកាលពីរដូវកាលមុន។
ប៉ុន្តែនៅពេលដែលកីឡាករ Frenkie de Jong ចាកចេញទៅលេងនៅក្លឹប Barcelona ហើយ Matthijs de Ligt ចុះកុងត្រាជាមួយក្លឹប Juventus ក្នុងអំឡុងពេលដោះដូរកីឡាករ Ziyech នៅតែបន្តលេងនៅក្លឹប Ajax ដដែល។ មានសេចក្ដីរាយការណ៍ថាក្លឹប Bayern ចាប់អារម្មណ៍ចង់បានកីឡាករដែលមានវ័យ ២៦ឆ្នាំរូបនេះ ប៉ុន្តែទីបំផុត គេបានចុះកុងត្រាថ្មីដែលមានសុពលភាព ៣ឆ្នាំជាមួយក្លឹប Ajax ទៅវិញ។
ថ្វីបើ Ziyech ធ្លាប់បានទទួលស្គាល់ថាគេអាចនឹងប្ដូរទៅលេងនៅអាល្លឺម៉ង់ក្ដី គេអាចនឹងពន្យារពេលបន្តកុងត្រាដើម្បីរង់ចាំឱ្យការផ្ទេរនេះក្លាយជាការពិត។
Ziyech បាននិយាយប្រាប់សារព័ត៌មាន Algemeen ថា៖ “ត្រូវហើយ ខ្ញុំអាចនឹងរង់ចាំ Bayern ប៉ុន្តែរវាងខ្ញុំ និង Ajax ខ្ញុំមានអារម្មណ៍ថាជាពេលវេលាល្អដែលយើងគួរមានភាពច្បាស់លាស់មួយ”។
150 – Hakim Ziyech scored or assisted 150 Eredivisie goals (74 goals, 76 assists), at least 20 more than any other player since his debut in the league. Wizard. pic.twitter.com/1p5cU5miRq
— OptaJohan (@OptaJohan) August 10, 2019
Ziyech បាននិយាយបន្ថែមទៀតថា គេមិនចាំបាច់ត្រូវបង្ខំចាកចេញពី Ajax នោះទេ ព្រោះគេកំពុងរីករាយនឹងការលេងបាល់ទាត់នៅក្លឹបនេះ។
“ខ្ញុំរីករាយនឹងការលេងបាល់ទាត់នៅ Ajax យើងមានក្រុមមួយដ៏ល្អ ហើយបរិយាកាសនៅទីនេះក៏ល្អដែរ”។
“ហើយខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាជោគជ័យរបស់យើងកាលពីរដូវកាលមុនមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបញ្ជាក់ឱ្យខ្លួនឯង និងអ្នកជុំវិញខ្លួនបានឃើញ”៕
‘It’s not right. Ajax deserve UCL’ – Erik ten Hag on Champions League qualifying