Welbeck ចូលរួមជាមួយ​ Watford ក្រោយពេលចាកចេញ​ពី​ Arsenal

ក្លឹប Watford បាន​ចុះ​កុងត្រា​ជាមួយ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Arsenal និង Manchester United គឺ​កីឡាករ Danny Welbeck ដែល​បាន​ចាកចេញ​ពី​ក្រុម​កាំភ្លើងធំ​នៅចុងរដូវកាល ២០១៨-២០១៩។

អតីត​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្រុម​ Manchester United រូបនេះ​មិន​ទទួល​បាន​ការ​បន្ត​កុងត្រា​ពី​ក្លឹប Arsenal នោះទេ ទោះជាគេ​បាន​ចូលរួម​ជាមួយ​ក្លឹប​នេះ​តាំងពី​ឆ្នាំ​២០១៤ មក​ក៏​ដោយ។

ទាំង​ក្លឹប Everton និង​ក្លឹប Newcastle United សុទ្ធ​តែ​​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​សញ្ជាតិ​អង់គ្លេស​​រូបនេះ ប៉ុន្តែ​ឥឡូវនេះ ក្លឹប Watford បាន​បញ្ជាក់ជាផ្លូវ​ការ​ពីការ​ចុះកុងត្រា​ជាមួយ​កីឡាករ​រូបនេះ​នៅ​លើបណ្ដាញ​សង្គម Twitter ហើយ។

បន្ទាប់ពីនេះ កីឡាករ​បន្ទាប់​ដែល​អាច​នឹង​មក​ចូលរួមជាមួយ​ក្លឹប​ Watford ផងដែរ​នោះ​គឺ​កីឡាករស្លាប Ismaila Sarr​ របស់ក្លឹប​ Rennes ដែល​កំពុង​ឋិត​នៅ​ក្នុងដំណាក់កាល​ចរចា​នៅឡើយ។

 

 

បញ្ហា​របួស​បាន​ញ៉ាំង​ឱ្យ Welbeck បាន​ចូល​រួម​ប្រកួត​ត្រឹមតែ​ ១៤លើក​ប៉ុណ្ណោះ​នៅ​ក្នុងការ​ប្រកួត​គ្រប់ប្រភេទ​ពាន​រង្វាន់​ទាំងអស់​កាលពីរដូវកាល​មុន​ ដោយ​កីឡាករ​ដែល​មានវ័យ ២៨ឆ្នាំ​រូបនេះ​រក​បាន​គ្រាប់បាល់ ៥គ្រាប់៕

 

‘I’d get him out’ – Sheringham on Pogba at Man Utd

 

មតិយោបល់