Arsenal បញ្ជាក់ពីការចាកចេញ​របស់​កីឡាករ​ខ្សែការពារ​ទៅក្លឹប Bordeaux

ក្លឹប​ Arsenal បាន​បញ្ជាក់​​​ពីការ​ចាកចេញ​របស់អតីត​ប្រធាន​ក្រុម​ Laurent Koscielny ទៅលេង​នៅ​ក្លឹប​ Bordeaux ក្នុង​លីគ​​​កំពូល​បារាំង​។

កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​​បដិសេធ​មិនព្រម​ចូល​រួម​ការ​ធ្វើដំណើរ​ប្រកួត​មុន​រដូវកាល​​ចាប់ផ្ដើម​ជាមួយ​ក្រុម​​ Arsenal ដើម្បី​បង្ខំ​ផ្ទេរ​ចេញ​ពី​ក្លឹប​មួយនេះ​។ ដោយ​សល់ពេល​តែ ២ថ្ងៃទៀត​ប៉ុណ្ណោះ​ ដល់​ពេល​បិទទីផ្សារ​ដោះ​ដូរ​កីឡាករ ក្លឹប​ Arsenal បាន​​បញ្ជាក់ពី​ការ​ផ្ទេរ​មួយ​នេះ។

កីឡាករ​ដែល​មាន​វ័យ ៣៣ឆ្នាំ​រូបនេះ​ បានបញ្ចប់អាជីព​ ៩ឆ្នាំ​ជាមួយ​ក្រុម​កាំភ្លើងធំ​ បន្ទាប់ពីបានចូលរួមជាមួយ​ក្លឹប​នេះ​កាលពីឆ្នាំ​២០១០។

ក្លឹប Arsenal បាន​សរសេរ​នៅ​ក្នុងសេចក្ដីថ្លែងការមួយ​ថា​៖ “យើង​បានសម្រេច​ចិត្ត​ឱ្យ​គេ​ផ្ទេរ​ទៅ​ក្លឹប​ Bordeaux ពេល​ដែល​យើងឈាន​ដល់កិច្ច​ព្រមព្រៀង​លើលក្ខខណ្ឌ​ផ្ទេរ​ដោះដូរ​កីឡាករ”។

“យើង​អរគុណ​ចំពោះ Laurent សម្រាប់សមិទ្ធផល​ដែលគេ​សម្រេច​បាន​ឱ្យ​ក្លឹប​​​ Arsenal ​និង​ជូនពរ​គេ​ឱ្យ​​ទទួលបានជោគជ័យ​នាពេលអនាគត”៕

 

Rooney លេងបានល្អ ​ប៉ុន្តែ Nani បានជួយ​ឱ្យ Orlando ឈ្នះ​រង្វាន់ MLS All-Star Skills Challenge

មតិយោបល់