អតីត​កីឡាករ​រក​គ្រាប់បាល់របស់ Man United ប្ដូរមក Derby County ក្នុងតួនាទី​កីឡាករផងគ្រូបង្វឹកផង

ក្លឹប Derby County ក្នុងលីគ​លំដាប់ទី២ របស់អង់គ្លេស​បាន​ប្រកាសថា​​កីឡាករ Wayne Rooney នឹង​ចូលរួម​ជាមួយ​ពួកគេ​ក្នុងតួនាទីជា​កីឡាករ​ផង គ្រូបង្វឹកផង (player-coach) នៅខែ​មករា​ ក្នុងកុងត្រា​ ១៨ខែ។

បច្ចុប្បន្ន Rooney ជាប់កុងត្រាជាមួយ​ក្លឹប DC United ក្នុងលីគ​កំពូល​អាមេរិច​ ហើយគេ​នឹង​ចូលរួមជាមួយ​ក្លឹប Derby ក្នុងខែ​មករា​ ឆ្នាំ​២០២០។ អតីត​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Manchester United រូបនេះ ធ្លាប់​មាន​ព័ត៌មាន​ថា​នឹងវិល​មក​ប្រឡូក​ក្នុងវិស័យ​បាល់ទាត់​អង់គ្លេស​វិញ ហើយពេលនេះ Derby បាន​ប្រកាសដំណឹងនេះ​ជាផ្លូវការ​ហើយ។

ប្រធានក្លឹប Derby គឺ​លោក Phillip Cocu បាន​និយាយ​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​ថា៖ “Wayne Rooney ជា​កីឡាករ​មួយ​រូប​ដ៏​មានទេពកោសល្យ​។ នេះជាឱកាស​ដ៏រំភើប​មួយ​ដែល​គេ​នឹងចូលរួមជាមួយ​ក្លឹប Derby County ហើយ​គេ​នឹង​នាំ​មក​ជាមួយ​នូវ​បទពិសោធន៍ និង​បង្កើត​សមិទ្ធផល​ជាច្រើន​ជាមួយ​ក្រុម​មួយនេះ ទាំង​ក្នុង និងក្រៅ​ទីលានប្រកួត។

“គេ​បានឆ្លងកាត់អាជីព​បាល់ទាត់​ដ៏ជោគជ័យ ទាំង​ក្នុងក្លឹប​ និង​ក្រុមជម្រើសជាតិ​ ហើយ​គេ​នៅអាច​បង្កើត​សមិទ្ធផលជាច្រើន​​បន្ត​ទៀត”៕

 

 

Rooney លេងបានល្អ ​ប៉ុន្តែ Nani បានជួយ​ឱ្យ Orlando ឈ្នះ​រង្វាន់ MLS All-Star Skills Challenge

មតិយោបល់