De Ligt មក​ដល់ទីក្រុង​ Turin មុន​​ការ​ផ្ទេរចប់រួចរាល់

កីឡាករ​ខ្សែបម្រើ​កណ្ដាល Matthijs de Ligt បាន​មក​ដល់ទីក្រុង Turin ហើយ កាលពីថ្ងៃអង្គារ​ម្សិល​មិញ​នេះ ខណៈពេល​ដែល​ក្លឹប Juventus កំពុង​ព្យាយាម​ធ្វើឱ្យ​ចប់រួចរាល់​នូវ​កិច្ច​ការ​ផ្ទេរ​កីឡាករ​រូបនេះ​ពី​ក្លឹប Ajax។

ក្លឹប​ម្ចាស់​តំណែងជើងឯក​លីគ​កំពូលអ៊ីតាលី​បាន​បង្ហាញ​រូបថត​ និង​វីដេអូ​មួយចំនួន​​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត និង​វីដេអូទាំងនោះ​បង្ហាញ​កីឡាករ​ជម្រើសជាតិ​ហូឡង់ Matthijs de Ligt ចុះ​ចត​​នៅ​ទឹកដី Turin ក្នុងគោលបំណង​ពិនិត្យ​សុខភាព​នៅ​ថ្ងៃពុធ។

ក្លឹប Barcelona, Manchester United, Liverpool និង Paris Saint-Germain សុទ្ធ​តែ​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ចង់​បាន​កីឡាករ​ខ្សែការពារ​កណ្ដាល​រូបនេះ​ ប៉ុន្តែ​ប្រធាន​ក្រុម​ Ajax ម្នាក់នេះ​បាន​សម្រេច​ចិត្ត​ផ្ទេរ​មក​ក្លឹប Juventus រួចស្រេចទៅ​ហើយ។

នៅ​លើ​បណ្តាញ​សង្គម​ Twitter របស់​ក្លឹប Juventus គេ​បាន​ឃើញ​វីដេអូ​មួយ​ដែល​ De Ligt បាន​និយាយដូច្នេះថា៖ “សួស្ដីកីឡាករ Bianconeri, ខ្ញុំគឺ Matthijs ខ្ញុំ​ពិតជា​​រីករាយ​ណាស់​ដែល​បាន​មក​ទីនេះ”។

 

តាម​សេចក្ដី​រាយការណ៍ De Ligt មាន​តម្លៃ​ផ្ទេរ​ ៨០លានអឺរ៉ូ មានន័យថាក្លឹប Ajax នឹង​ទទួល​បាន​តម្លៃលក់​កីឡាក​រ​មួយ​កញ្ចប់​ធំ​ផ្សេងទៀត បន្ទាប់ពី​គេ​បាន​លក់​កីឡាករ Frenkie de Jong ទៅ​ឱ្យ Barcelona ក្នុង​តម្លៃ​ផ្ទេរ ៧៥លានអឺរ៉ូ។

Ajax បាន​ឡើងដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ឆេម​ពានស៍​លីគ​​កាល​ពី​រដូវកាល​មុន ដែល​ពួកគេ​ត្រូវបានក្លឹប Tottenham ទម្លាក់​ចេញ​ពី​ការ​ប្រកួត​ ហើយក្លឹប Juventus សង្ឃឹមថា​ De Ligt អាចជួយ​ឱ្យ​ពួកគេ​លើក​ពាន​ធំ​របស់អឺរ៉ុប​ម្ដងទៀត ក្រោយ​ពី​បានរង់ចាំ​អស់រយៈ​ពេល​យ៉ាង​យូរ​។

ក្លឹប​ Juventus ក៏​បាន​បន្ថែម​សមាជិក​ថ្មី​​ដោយ​មិនអស់​តម្លៃ​ផ្ទេរ​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​កីឡាករខ្សែ​បម្រើ Adrien Rabiot និង Aaron Ramsey ក៏ដូចជា​នាំត្រឡប់ម​កវិញ​នូវ​កំពូល​អ្នកចាំទី Gianluigi Buffon សម្រាប់​រដូវកាល​ដំបូង​ក្រោមការ​ដឹកនាំ​របស់​លោក Maurizio Sarri៕

 

Ramsey gives statement in Italian at first Juventus press conference

មតិយោបល់