Real Madrid សម្រេច​ឱ្យ​ Luca Zidane ចាកចេញ​​ទៅ​ក្លឹប Racing Santander ក្នុង​កុងត្រា​ខ្ចីជើង

បន្ទាប់ពី​បានបង្ហាញ​ខ្លួន​ចូល​លេង​ក្នុង​ឈុត​ធំជាមួយ​ក្លឹប​ Real Madrid បាន​មួយលើក​កាលពី​​រដូវ​កាលមុន​ អ្នកចាំទី Luca Zidane ត្រូវ​បាន​បញ្ចូល​ទៅ​លេង​ក្នុងកុងត្រា​ខ្ចីជើង​នៅ​ក្លឹប​ Racing Santander នៅ​ក្នុង​លីគ​លំដាប់ទី២ របស់អេស្ប៉ាញ។

អ្នកចាំទី Luca Zidane បាន​ឈានដល់កិច្ច​ព្រមព្រៀងខ្ចីជើង​ពី​ក្លឹប​ Real Madrid ទៅលេង​នៅ​ក្លឹប Racing Santander សម្រាប់​រដូវកាល ២០១៩-២០២០។

អ្នកចាំទីដែល​មាន​វ័យ ២១ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចូល​លេង​មួយ​លើក​ក្នុង​ជម្រើស ១១នាក់ដំបូ​ងរបស់​ក្លឹប​ Real Madrid កាលពី​រដូវកាល​មុន ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ឪពុក​របស់គេ គឺអ្នកចាត់ការ​ Zinedine Zidane ក្នុងការ​ប្រកួត​មួយ​ដែល Real Madrid ឈ្នះ​ក្លឹប Huesca ក្នុងលទ្ធផល ៣ទល់នឹង២ កាល​ពី​ខែមីនា។

នៅទឹកដី Santiago Bernabeu គេ​ឋិត​នៅ​ឆ្ងាយពីទីតាំង​អ្នកចាំទីជម្រើសទី១ នៅឡើយ ព្រោះ​មានវត្តមានអ្នកចាំទី Thibaut Courtois, Keylor Navas និង Andriy Lunin បន្ទាប់ពីគេ​វិលត្រឡប់​មក​ពី​ការ​ខ្ចីជើង​លេង​នៅ​ក្លឹប Leganes វិញ។

បន្ទាប់ពី​ការ​ចាកចេញ​របស់​ Luca ទៅ​ក្លឹប Racing ក៏មាន​ព័ត៌មានថា​ Navas អាច​នឹង​ដើរចេញ​ទៅ​ក្លឹប Paris Saint-Germain ផងដែរ។

 

បើបែបនេះ​មែន អ្នកចាំទីសញ្ជាតិអ៊ុយក្រែន នឹងក្លាយជា​អ្នកចាំទី​បម្រុង​ចាំជំនួស Courtois។

ទន្ទឹម​នឹង​ការ​បង្ហាញខ្លួន​ចូល​លេង​មួយ​លើក​ក្នុងឈុតធំ អ្នកចាំទី Luca Zidane បាន​ចូលលេង​ ៣០លើក​ក្នុង​ឈុត​យុវជន​ Castilla របស់ Real Madrid ក្នុង​រដូវកាល​ ២០១៨-២០១៩៕

 

ប្រធាន​ក្លឹប Barcelona ច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ដោយ​និយាយ​ថា​ Messi មិន​មានសិទ្ធិ​ដោះ​ដូរ​កីឡាករ​ទេ

មតិយោបល់