De Ligt ចូលរួម​ហ្វឹកហាត់ជាមួយ Ajax ទោះជា​បាន​ព្រម​ព្រៀង​ជាមួយ Juventus ហើយ​ក៏​ដោយ

ភ្នាក់ងារ​របស់​កីឡាករ​ខ្សែ​ការពារ Matthijs de Ligt គឺ​លោក Mino Raiola បាន​និយាយថា​​កីឡាករ​រូបនេះ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប​ Juventus ហើយ ប៉ុន្តែ​គេ​នៅ​តែ​បាន​មក​ចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​មិត្ត​រួម​ក្រុម​ Ajax ដូច​ធម្មតា​ កាល​ពីថ្ងៃចន្ទ​ម្សិល​មិញ​នេះ។

ក្លឹប​ម្ចាស់​តំណែងជើង​ឯក​លីគ​កំពូល​អ៊ីតាលី​បាន​នាំ​មុខ​គេ​ក្នុង​ការ​ដណ្ដើម​ចុះ​កុងត្រាជាមួយ​កីឡាករ​ប្រធាន​ក្រុម Ajax គឺ​កីឡាករ De Ligt ដែល​មាន​​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​មួយ​ចំនួន​រួម​មាន​ក្លឹប Paris Saint-Germain និង​ក្លឹប Manchester United ជាដើម។

ភ្នាក់ងារ​របស់​ De Ligt គឺ​លោក Mino Raiola បាន​បញ្ជាក់​កាល​ពីថ្ងៃអាទិត្យ​ថា​កីឡាករ​ជម្រើសជាតិ​ហូឡង់​រូបនេះ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្ទាល់ខ្លួនជាមួយ​ក្លឹប Juventus រួចហើយ។

ប៉ុន្តែ​គេ​នៅ​តែមាន​វត្តមាន​ក្នុងការ​ហ្វឹក​ហាត់​មុន​រដូវកាល​ចាប់ផ្ដើម​ដដែល ខណៈ​ដែល​ក្លឹប Ajax និង Juventus នៅ​បន្ត​ការចរចា​តម្លៃ​ផ្ទេរ។

De Ligt ឋិត​ក្នុងចំណោម​កីឡាករ​ដែល​មាន​ក្លឹប​ចង់​បានច្រើន ដោយសារ​គេ​បានរួម​ចំណែក​ជួយ​ឱ្យ​ក្លឹប Ajax ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ឆេម​ពានស៍​លីគ

មិត្ត​រួម​ក្រុម Ajax និង​ក្រុមជម្រើសជាតិ​ហូឡង់ គឺ​កីឡាករ Frenkie de Jong បាន​ផ្ទេរ​ទៅ​ក្លឹប Barcelona ដែល​ក៏​ធ្លាប់​មាន​ព័ត៌​មាន​ថា​ចង់​បាន​កីឡាករ De Ligt ដែរ៕

 

 

“I want to create my own history” – Felix plays down Ronaldo comparisons

មតិយោបល់