Joao Felix មិន​ចង់​ឱ្យ​គេ​ប្រដូច​ខ្លួន​ជាមួយ​ Ronaldo

កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប Atletico Madrid គឺ​កីឡាករ​វ័យ​ក្មេង Joao Felix បាន​និយាយ​ថា គេ​ចង់​ធ្វើជា​ខ្លួន​ឯង​ច្រើនជាង​ ទោះ​បី​ជាមាន​ការ​ប្រៀបប្រដូច​រូប​គេ​ទៅ​នឹង​តារា​បាល់ទាត់​​របស់​ក្លឹប Juventus គឺ Cristiano Ronaldo ក៏​ដោយ។

Felix ធ្លាប់​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​មក​ក្លឹប​ធំៗ​មួយចំនួន​នៅអឺរ៉ុប​ដូចជា​ក្លឹប Juventus, Manchester City និង Manchester United ជាដើម មុន​នឹង​សម្រេច​ចុះ​កុងត្រា​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​ Atletico Madrid ក្នុង​តម្លៃ​ផ្ទេរ​ជាប់កំណត់ត្រា​របស់​ក្លឹប​នេះ​ដែលមានតម្លៃ ១២៦លាន​អឺរ៉ូ។

នៅ​ក្នុង​ សន្និសីទ​សារព័ត៌​មាន​លើក​ដំបូង របស់គេ​ក្នុងនាមជា​កីឡាករ​របស់​ក្លឹប Atletico Madrid បាន​និយាយ​អំពី​ខ្លួន​គេ​ផ្ទាល់។

“I want to create my own history” – Felix plays down Ronaldo comparisons

ពេល​និយាយ​ដល់ Ronaldo គេ​បាន​និយាយថា៖ ​”បើសួរ​ថា​ខ្ញុំ​មាន​ស្នើ​សុំ​ដំបូន្មាន​ពី​គាត់​ឬអត់? គាត់​ជា​កីឡាករ​ម្នាក់​ដ៏​ឆ្នើម បច្ចុប្បន្ន​គឺ​ជា​កីឡាករ​ដែល​ល្អ​បំផុត​ក្នុង​លោក អាច​ជា​កីឡាករ​ដែល​ល្អ​បំផុត​មិន​ធ្លាប់មាន។ នៅ​ក្នុង​ក្រុម​ជម្រើសជាតិ គាត់​បាន​និយាយ​ប្រាប់ខ្ញុំ​ពី​ទី​ក្រុង​ម៉ាឌ្រីត ជា​ទីក្រុង​ដែលគាត់ចូលចិត្ត​។ ឥឡូវ​ខ្ញុំ​នៅទីនេះ​ដើម្បី​សរសេរ​ប្រវត្តិ​របស់ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់ ដែលគេ​នឹង​ចងចាំ​ថាជា​ Joao Felix”។

“Cristiano គឺ Cristiano ខ្ញុំ​គឺ Joao Felix”។

ពេល​និយាយ​ដល់​តម្លៃផ្ទេរ​ខ្ពស់​របស់គេ​នៅលើទីផ្សារ​ គេ​បាន​និយាយថា៖ “តម្លៃ​ផ្ទេរ​របស់ខ្ញុំ? តម្លៃ​នេះ​ត្រូវ​បាន​កំណត់​ដោយ​ទីផ្សារ។ ខ្ញុំ​គិត​ដល់​ការ​លេង​បាល់ទាត់ បំពេញតួនាទី​របស់ខ្ញុំ​ និង​ព្យាយាម​ជួយ​ក្លឹប​ដែល​​ត្រូវ​ការ​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​អាចបន្ត​ធ្វើ​បែបនេះ​បាន​យូរ​អង្វែង។ ជា​កីឡាករ​សញ្ជាតិ​ព័រទុយ​ហ្កាល់​ដែល​មាន​តម្លៃផ្ទេរ​ថ្លៃជាង​គេ​បំផុត? ខ្ញុំ​មិន​ខ្វល់​ពី​តម្លៃ​ផ្ទេរ​នោះទេ ខ្ញុំ​គ្រាន់​តែ​ចង់​លេង​ឱ្យ​បាន​ល្អ​បំផុត​ប៉ុណ្ណោះ”៕

 

Pogba ដែល​ចង់​ចាកចេញពី​ក្លឹប បានមក​ដល់ទីក្រុង Perth ហើយ​​ដើម្បីត្រៀម​ប្រកួត​ចន្លោះ​រដូវកាល

មតិយោបល់