ជឿទេថា Juventus ហ៊ានឲ្យ Man Utd ១២០លានផោន ដើម្បី Paul Pogba?

សារព័ត៌មាន The Sunday Times បានចុះផ្សាយថា ក្លឹបស្ត្រីចំណាស់ Juventus កំពុងត្រៀមកញ្ចប់ថវិកា ១២០លានផោន ដើម្បីដេញថ្លៃយក Paul Pogba ពីក្លឹប Manchester United។ Juventus ជឿជាក់ថា Pogba នឹងក្លាយជាតារាសំណាង ដើម្បីនាំពួកគេទៅគ្រងជើងឯក Champions League ខណៈពួកគេខានបានពានរង្វាន់នេះ ជាយូរក្រែលដែរហើយ។

Juventus ចង់បាន Paul Pogba ត្រលប់មកវិញ គឺខណៈពេលដែល Real Madrid របស់លោក Zinedine Zidane ក៏កំពុងត្រូវការ ខ្សែបម្រើបារាំងនេះដូចគ្នា ហើយក៏ស្របពេលដែលលោក Ole Gunnar Solskjaer នៅមិនទាន់រកបានកីឡាករណាម្នាក់ ដើម្បីជំនួសតំណែងគេដែរ។ Man Utd នឹងផ្តល់ប្រាក់ខែខ្ពស់បំផុត ដើម្បីឃាត់ Paul Pogba

ប៉ុន្តែប្រសិនបើ Juventus ហ៊ានចំណាយដល់ ១២០លានផោន នោះវាពិតជាតម្លៃលើសពីបំបែកកំណត់ត្រាទៅទៀត ព្រោះថា កាលពីរដូវកាលមុន Juventus បានចំណាយត្រឹមតែជិត ១០០លានផោន លើការផ្ទេរ Cristiano Ronaldo ពីក្លឹប Real Madrid ប៉ុណ្ណោះ។ មួយវិញទៀត ដំណឹងដែលថា Matthijs de Ligt ខ្សែការពាររបស់ Ajax នឹងចូលរួមជាមួយ Juventus ក្នុងតម្លៃប្រមាណជាង ៧០លានផោននោះ ក៏នៅតែបន្តមាន។

UEFA Champions League: Manchester United present and past – Paul Pogba & Patrice Evra celebrate in the stands

ប៉ុន្តែសារព័ត៌មាន The Sunday Times ជឿជាក់ថា លោក Maurizio Sarri ពិតជាចង់ចំណាយប្រាក់ ដើម្បីបានក្រុមដ៏រឹងមាំ ដើម្បីប្រជែងតំណែង Champions League ដូចដែលគាត់ បានប្រជែងតំណែង Europa League ជាមួយ Chelsea ក្នុងរដូវកាលនេះ យ៉ាងដូច្នោះដែរ។ អតីតកីឡាករ Man Utd កាន់តែមើលឃើញច្បាស់ថា Paul Pogba ជាបញ្ហាធំរបស់ Man Utd

ភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola បានលើកឡើងថា Pogba នឹងមិនបន្តជាមួយ Man Utd នៅរដូវកាលក្រោយ ដោយគេមានចេតនាចង់ចាកចេញខ្លាំង។ ប៉ុន្តែក្នុងអំឡុងពេលនេះ គេនឹងប្រឹងប្រែងជាមួយបិសាចក្រហម ក្នុងពេលប្រកួតមិត្តភាពត្រៀមបើករដូវកាល នៅប្រទេសមួយចំនួន ដែលចាប់ផ្តើមពីអូស្ត្រាលី។ Pogba ប្តេជ្ញាថាមិនប្តូរអត្តចរិត ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ទោះប្រឈមនឹងការរិះគន់យ៉ាងណា!

សូមជម្រាបជូនថា នៅរដូវកាលក្រោយ Juventus នឹងមានសមាជិកថ្មីពី Premier League គឺ Aaron Ramsey ពីក្លឹប Arsenal ដោយគ្មានតម្លៃផ្ទេរ ប៉ុន្តែគាត់នឹងមានប្រាក់ខែ ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍៕

មតិយោបល់