កីឡាករ Real Madrid ម្នាក់ នឹងព្រមមក Tottenham តាមសន្យារបស់លោក Pochettino

សារព័ត៌មានអេស្ប៉ាញ បានចុះផ្សាយថា គ្រូបង្វឹករបស់ក្លឹប Tottenham គឺលោក Mauricio Pochettino កំពុងតែចរចាដោយផ្ទាល់ជាមួយខ្សែបម្រើ អេស្ប៉ាញ Dani Ceballos របស់ក្លឹប Real Madrid។

ការចរចានេះ ធ្វើឡើងស្របពេលដែល Real Madrid ក៏នៅតែបន្តពិភាក្សាជាមួយ Tottenham ពីលទ្ធភាពផ្លាស់ប្តូរយក Christan Eriksen ខ្សែបម្រើរបស់ Spurs ដូចគ្នា។ តាមសារព័ត៌មាន Marca លោក Pochettino បានអះអាងថា Spurs នឹងបំពេញតាមបំណងរបស់ Ceballos ឲ្យតែព្រមមកអង់គ្លេស។

បំណងរបស់ Ceballos គឺគេចង់លេងពេញ ៤០ប្រកួតក្នុងមួយរដូវកាល ដោយមានន័យថា គេចង់ក្លាយជាជម្រើស ១១នាក់ដំបូងរាល់ប្រកួត មិនដូចពេលនៅ Real Madrid គេមិនអាចទទួលបានឱកាសនេះនោះទេ។ Ceballos ធ្លាប់បានបង្ហើបពីបំណងចង់ចាកចេញពី Real Madrid ដូច្នេះទើបលោក Pochettino បានព្យាយាមចរចាជាមួយកីឡាករវ័យ ២២ឆ្នាំនេះយ៉ាងខ្លាំង។

“It has a Miami Dolphins stadium feel” says Hicks of the Tottenham Hotspur Stadium

យ៉ាងណាក៏ដោយ ប្រសិនបើ Ceballos សម្រេចមក Tottenham មែន នោះក្លឹបមាន់ខ្នាយមាស អាចនឹងត្រូវបំបែកគណនីយធនាគាររបស់ខ្លួន លើតម្លៃខ្លួនកីឡាកររូបនេះ។ ប៉ុន្តែគេក៏នៅតែអាចទទួលយកកីឡាកររូបនេះ ដោយមិនអស់ប្រាក់ច្រើន ប្រសិនបើមានការចរចាដោះដូររវាង Eriksen ដែលជាកីឡាករគោលដៅរបស់ Real Madrid នោះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ កំពុងបើកទ្វារនៅចុងរដូវកាលនេះ ក្លឹប Tottenham បានទិញចូលកីឡាករចំនួន ២រូបហើយ គឺ Tanguy Ndombele ពីក្លឹប Lyon ដែលមានតម្លៃរហូតដល់ ៧០លានអឺរូ និងកីឡាករ Jack Clarke វ័យ ១៨ឆ្នាំ ពីក្លឹប Leeds ក្នុងតម្លៃប្រមាណជាង ១០លានអឺរូ៕

មតិយោបល់