Joao Felix ស្ថិតក្នុងចំណោមកំពូលកីឡាករល្បី​ ដែលមានតម្លៃខ្លួនថ្លៃបំផុត

ទីបំផុតទៅ Atletico Madrid ពិតជាចុះកុងត្រាដណ្តើមបានខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ១៩ឆ្នាំ Joao Felix ក្នុងតម្លៃ ១១៣លានផោន ពីក្លឹប Benfica ដូចការគ្រោងទុកមែន! Joao Felix ចូលរួម​ជាមួយ​ Atletico Madrid ក្នុងតម្លៃផ្ទេរ ១២៦លានអឺរ៉ូ

ដូច្នេះ ការសម្រេចចិត្តរបស់ Atletico Madrid បានធ្វើឲ្យកីឡាករវ័យក្មេងនេះ ក្លាយជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្រដោះដូរកីឡាករ លើពិភពលោក និងថ្លៃក្នុងចំណោមកីឡាករដែលផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ La Liga។ Felix មានតម្លៃខ្លួនថ្លៃបំផុត ក្នុងប្រវត្តិដោះដូរនៅ La Liga បន្ទាប់ពី Neymar, Philippe Coutinho និង Osmane Dembele។ ហើយបើគិតពីកីឡាករវ័យក្មេង គឺ Felix មានតម្លៃខ្លួនថ្លៃលំដាប់ទី ២ បន្ទាប់ពី Kylian Mbappe។

យើងតាមដានពីតម្លៃខ្លួនរបស់កំពូលកីឡាករ ដោយយោងតាមការប៉ាន់ស្មានពី សមាគមឃ្លាំមើលបាល់ទាត់ ឬ CIES Football Observatory ក្នុងរដូវកាល ២០១៨/២០១៩ នេះ៖

១. Kylian Mbappe (PSG) មានតម្លៃខ្លួន ២២៤.១លានផោន
២. Mohammed Salah (Liverpool) មានតម្លៃខ្លួន ១៩៥.៣លានផោន
៣. Raheem Sterling (Manchester City) មានតម្លៃខ្លួន ១៨៤.៨លានផោន
៤. Lionel Messi (Barcelona) មានតម្លៃខ្លួន ១៤៨.៩លានផោន
៥. Jadon Sancho (Borrussia Dortmund) មានតម្លៃខ្លួន ១៤១.៨លានផោន
៦. Sadio Mane (Liverpool) មានតម្លៃខ្លួន ១៤០.៣លានផោន
៧. Harry Kane (Tottenham Hotspur) មានតម្លៃខ្លួន ១៣៨លានផោន
៨. Roberto Firmino (Liverpool) មានតម្លៃខ្លួន ១២៨.២លានផោន
៩. Antoine Griezmann (Atletico Madrid) មានតម្លៃខ្លួន ១២៧.៩លានផោន
១០. Leroy Sane (Manchester City) មានតម្លៃខ្លួន ១២១.៩លានផោន។
១១. Bernado Silva (Manchester City) មានតម្លៃខ្លួន ១២១.៧លានផោន។
១២. Gabriel Jesus (Manchester City) មានតម្លៃខ្លួន ១១៦.១លានផោន។
១៣. Philippe Coutinho (Barcelona) មានតម្លៃខ្លួន ១១៥.១លានផោន។
១៤. Trent Alexander-Arnold (Liverpool) មានតម្លៃខ្លួន ១១៥.៨លានផោន។
១៥. Joao Felix (Atletico Madrid) មានតម្លៃខ្លួន ១១៣លានផោន។
១៦. Paul Pogba (Manchester United) មានតម្លៃខ្លួន ១១១.៣លានផោន។
១៧. Romelu Lukaku (Manchester United) មានតម្លៃខ្លួន ១១១.៣លានផោន។

What REALLY happened when PSG and Mbappe met Manchester United at Old Trafford!

គួរជម្រាបជូនដែរថា ក្រៅតែពីមានតម្លៃខ្លួនថ្លៃ Joao Felix ក៏នឹងទទួលបានប្រាក់ខែប្រមាណ ៦លានអឺរូ ក្នុងមួយរដូវកាលផងដែរ៕

មតិយោបល់