Inter កំពុងពិចារណា​ប្តូរ Icardi និង Benzema

យោងតាមសេចក្តីរាយការណ៍​របស់កាសែត Corriere dello Sport ក្លឹប​ Inter និង​ក្លឹប​អ្នកមាន​អេស្ប៉ាញ​ Real Madrid អាច​នឹង​កំពុង​ចរចាត្រូវគ្នា​រឿង​​ដោះ​ដូរកីឡាករ​ខ្សែប្រយុទ្ធរបស់ខ្លួន​។

អត្ថបទកាសែតខាងលើ​​បាន​រៀបរាប់​ថា ក្លឹប​អុីតាលី​ Inter នឹង​បើ​ក​ឲ្យមានការ​ចរចា​ជាមួយក្លឹប​អធិរាជស ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​ដោះដូរ​ខ្សែប្រយុទ្ធ​របស់ខ្លួន​គឺកីឡាករ​ Mauro Icardi ជាមួយ​នឹង​កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​អធិរាជស​គឺកីឡាករ Karim Benzema។  កាសែតនេះបាន​បញ្ជាក់​ផងដែរ​ថា ដើម្បី​អា​ច​មាន​ការ​ដោះដូរ​នេះ Real ប្រាកដ​ជាត្រូវចំណាយ​កីឡាករ​ហើយ ថែម​លុយ​ខ្លះ​ទៀត​ដល់​ក្លឹប​ Inter ហើយដែល​រឿង​នេះ​មិនជាបញ្ហា​នោះទេ​សម្រាប់​ អធិរាជស​ជាពិសេស​សម្រាប់​ការ​ត្រឡប់​មក​វិញ​របស់​លោក Zidane ដែល​ឮថាក្លឹប​​នឹង​ឲ្យកញ្ចប់​ថវិកា​សម្រាប់​ដោះដូរកីឡាករ​រហូត​ដល់ទៅ ៣០០លានអឺរ៉ូឯណោះ។

កីឡាករ Icardi ហាក់​កំពុង​ត្រៀម​ចាក​ចេញពីក្លឹប​អុីតាលី​នេះ​ផង ចាប់តាំងពី​ទំនាក់​ទំនង​របស់​គេ​នឹង​ក្លឹប​នេះ​ត្រូវ​ប្រេះស្រាំ ក្រោយពេល​ដែល​ក្លឹប​បាន​ដក​ហូត​ស្លាក​រំដៃប្រធានក្រុម​ចេញពី​រូបគេ​រួច​មក។ ក្រោយមក​គេ​ក៏ខាន​បាន​ចូលលេង​ឲ្យក្លឹប​នេះ​តាំងពីដើមខែ កុម្ភៈ មកម្លេះ ដែលអាច​ដោយសារ​តែ​របួស​ជង្គង់​នោះផង។

គួរ​បញ្ជាក់ជូន​ផងដែរថា ក្នុងរដូវកាល​នេះ Benzima បាន​បង្ហាញខ្លួន​ក្នុងការប្រកួត​លីគបាន ២៧ លើក ដោយ​រកបាន​គ្រាប់បាល់ ១៣ គ្រាប់ និង​បញ្ជូនបាល់​ឲ្យមិត្តរួមក្រុមបាន ៣ គ្រាប់ ខណៈដែល Icardi បាន​បង្ហាញខ្លួន ២០ លើក រកបាន​ ៩ គ្រាប់ និង បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​ស៊ុត​បាន ២គ្រាប់៕

 

ហាយឡាយត៍ – ណាហ្កា​វើលដ៍ vs Yangon United

មតិយោបល់