អតីត​តារា​បាល់ទាត់​ LIVERPOOL បដិសេធ​សំណើរ​ BARCELONA ក្នុង​ខែ​មករា

កីឡាករ Martin Skrtel ទទួល​បាន​ឱកាស​​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Barcelona ក្នុង​ខែ​មករា ប៉ុន្តែ​គេ​បាន​បដិសេធ​ឱកាស​ដ៏​ពិសេស​នេះ​​ដើម្បី​បន្ត​លេង​ឲ្យ​ក្លឹប​​ Fenerbache របស់ទួរគី។

កីឡាករ​ Skrtel ដែល​មាន​វ័យ ៣៤ឆ្នាំ​ ដែល​​ជា​បង្គោល​ដ៏​រឹង​មាំ​របស់​ក្លឹប Fenerbahce បាន​បង្ហាញ​ខ្លួន​ចូល​លេង​ឲ្យ​ក្លឹប​នេះ​​ចំនួន​ ២៧លើក​ក្នុង​រដូវកាល​នេះ​ ប៉ុន្តែ​គេ​អាច​នឹង​សម្រេច​ចិត្ត​ចូល​លេង​នៅ​ក្លឹប​យក្ស​កាតាឡង់​​ដោយ​ងាយ​នៅ​ខែ​មករា នេះ​បើ​យោង​តាម​សម្ដី​របស់​ភ្នាក់​ងារ​របស់កីឡាករ​រូបនេះ។

លោក Mithat Halis ជា​ដៃគូ​មួយ​រូប​នៅ​ក្នុង​ភ្នាក់ងារ​របស់ Skrtel បាន​បង្ហើប​ប្រាប់​សារព័ត៌មាន Diario AS ថា ក្លឹបជើង​ឯក​អេស្ប៉ាញ​មួយ​នេះ​​ចង់ទិញ​អតីត​​កីឡាករ​​ខ្សែ​ការពារ​របស់​ក្លឹប​ Liverpool រូបនេះ​​ក្នុង​អំឡុង​ពេល​ដោះដូរ​កីឡាករ​នា​រដូវ​រងារ​ ប៉ុន្តែ​ត្រូវបាន​កីឡាករ​សញ្ជាតិ​ស្លូវ៉ាគី​​រូបនេះ​បដិសេធ​ ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​ចំនួន​ម៉ោង​ចូល​លេង​​​ដែល​ក្លឹប​បាន​សន្យា។

គេ​បាន​និយាយ​ថា​៖ “Barcelona ចង់​ចុះ​កុង​ត្រា​ទិញ Skrtel ហើយ​ទទូច​ចង់​បាន​គេ​ព្រោះ​ក្លឹប Barcelona ត្រូវការ​ខ្សែ​បម្រើ​កណ្ដាល​ដែល​អាច​ទុក​ចិត្ត​បាន​​សម្រាប់​បម្រុង​ ប៉ុន្តែ​ Skrtel មិន​ចង់​ធ្វើ​ជា​កីឡាករ​សម្រាប់​ប្ដូរ​ជំនួស​ Pique និង Umtiti នោះ​ទេ”។

Halis ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា​គាត់​គិត​ថា​ Skrtel ល្អ​ជាង​កីឡាករ Clement Lenglet និង​គិត​ថា​​កីឡាករ​រូប​នេះ​សម្រេច​ចិត្ត​មិន​ចាក​ចេញ​ពី​ទីក្រុង​ Istanbul ព្រោះ​គេ​រីក​រាយ​នឹង​​បន្ត​លេង​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​គេ។

Halis បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​ Skrtel ជា​ខ្សែ​ការពារ​កណ្ដាល​មួយ​រូប​ដែល​លេង​បាន​ល្អ​ជាង Clément Lenglet។ ម្យ៉ាង​ទៀត គេរីក​រាយ​ជាមួយ​អាជីព​បាល់ទាត់​នៅ​ Istanbul ហើយ​គេ​មាន​តួនាទី​សំខាន់​​នៅ​ក្លឹប​ Fenerbahçe។ គេ​មិន​ចង់​ធ្វើ​ជា​ជម្រើស​ទី៣ នៅ​ក្លឹប Barcelona នោះទេ”។

(សម្រង់​ចេញ​មក​ពី​សារព័ត៌មាន R/T AS ជា​ភាសា​អង់គ្លេស)

 

Barcelona បង្ហាញខ្សែការពារវ័យក្មេងរបស់ខ្លួន

មតិយោបល់