Bayern Munich ទិញ​​ខ្សែ​​ការពារ​​ដែល​ជា​ម្ចាស់​ពាន​វើល​ខាប់​បាន​សម្រេច

Bayern Munich celebrate

ក្លឹប Bayern Munich ត្រូវ​គេ​ដឹង​ថា​​មាន​ភាព​រហ័ស​រហួន​នៅ​ក្នុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ។ លើក​នេះ​ ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹ​បនេះ​គឺ​លោក Hasan Salihamidzic បាន​បង្ហើប​ប្រាប់ថា​ ក្លឹប​បាន​ចុះ​​កុង​ត្រា​ជាមួយ​កីឡាករ Benjamin Pavard  រួច​រាល់​ហើយ។

កីឡាករ​ខ្សែ​ការ​ពារ​របស់​ក្លឹប Stuttgart រូប​នេះ​នឹង​ចូល​រួម​ជាមួយ​ក្លឹប Bayern Munich ក្នុ​ងរដូវ​ក្ដៅ​។

កីឡាករ Benjamin Pavard ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ក្រុម​បារាំង​ឈ្នះ​ពាន​វើល​ខាប់​នៅ​រុស្ស៊ី ហើយ​តាម​សេខ​ក្ដី​រាយការណ៍​ គេ​បាន​ចុះ​កុង​ត្រា​ ៥ឆ្នាំ​ជាមួយ​ក្លឹប Bayern Munich។

ចំពោះ​ព័ត៌​មាន​លំអិត​អំពី​ការ​ចុះ​កុង​ត្រា​មួយ​នេះ លោក Salihamidzic របស់​ក្លឹប Bayern Munich បានថ្លែង​ជា​ផ្លូវ​ការ​​ថា៖

“យើង​បាន​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ​ Benjamin Pavard  ដើម្បី​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០១៩។ គេ​បាន​ចុះ​ហត្ថលេខា​​លើ​កុង​ត្រា​ដែល​មាន​សុពល​ភាព ៥ឆ្នាំ។ គេ​ជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប និង​ជា​​ជើង​ឯក​ពិភព​លោក​ផង​ដែរ។ យើង​រីក​រាយ និង​មាន​មោទនភាព​ដែល​អាច​​ទទួល​បាន​កីឡាករដូច​ជា​រូប​គេ​មក​លេង​នៅ FC Bayern”។

Pavard ធ្លាប់​មាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​​ធំៗ​មួយ​ចំនួន​របស់អឺរ៉ុប​ ប៉ុន្តែ​ក្លឹប Bayern Munich អាច​ធ្វើ​បាន​សម្រេច​មុន​ក្លឹប​ផ្សេងៗ​ទៀត៕

មតិយោបល់