Stoke City តែង​តាំងលោក Jones របស់​ក្លឹប Luton ជាអ្នក​ចាត់ការ

Stoke City manager Nathan Jones

លោក Nathan Jones បាន​ចុះ​កុង​ត្រា​​ដែល​មាន​សុពល​ភាព​ ៣ឆ្នាំ​កន្លះ​ជាមួយ​ក្លឹប Stoke City ក្រោយ​ពេល​ដែល​ក្លឹប​នេះ​ព្រម​ព្រៀង​លើ​កញ្ចប់​សំណង​ការ​ខូច​ខាត​ជាមួយ​ក្លឹប Luton Town។

ក្លឹប Stoke City បាន​តែង​តាំង​ Nathan Jones ជា​អ្នក​ចាត់ការ​ថ្មី​ក្រោយ​ពេល​ដកតំណែង​លោក Gary Rowett។

Jones បាន​ចុះ​កុង​ត្រា​ដែល​មា​នសុពល​ភាព​ ៣ឆ្នាំ​កន្លះ​នៅ​កីឡដ្ឋាន the bet365 Stadium ក្រោយ​ពេល​ដែល​ក្លឹប Stoke ព្រម​ព្រៀង​គ្នា​លើ​កញ្ចប់​សំណង​ការ​ខូច​ខាត​ជាមួយ​ក្លឹប Luton Town។

លោក Rowett ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​កាន់​តួ​នាទី​នេះ​ទើប​តែ​បាន​ ៨ខែ​ប៉ុណ្ណោះ ខណៈ​​ពេល​ដែល​ក្លឹប​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី១៤ ក្នុង​លីគ​ Championship។ ការ​ប្រកួត​ចុង​ក្រោយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Rowett គឺ​ប្រកួត​ FA Cup ជាមួយ​ក្លឹប Shrewbury ជា​ក្លឹប​ដែល​កំពុង​លេង​នៅ​លីគ League One ជា​លីគ​លំដាប់​ទី៣ របស់អង់គ្លេស ក្នុង​លទ្ធផល​ ១ស្មើ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​គ្នា​មួួ​យ​របស់​ប្រធាន​ក្លឹប​ Stoke គឺ​លោក Peter Coates និង​កូន​ប្រុស​របស់​លោក​ដែល​មាន​តួ​នាទីជា​អនុ​ប្រធាន​ក្លឹប បាន​លើក​ឡើង​ថា៖ “Nathan គឺ​ជា​កម្លាំង​ជំរុញ​មួយ​ដ៏​ខ្លាំង​ក្លា ហើយ​យើង​រី​ក​រាយ​ណាស់​ដែល​អាច​ឲ្យ​គេ​ចូល​រួម​ជាមួយ​យើង​នៅ​ Stoke City”។

 

លោក Jones បាន​ចូល​កាន់​តួនាទី​ដឹក​នាំ​នៅ​ក្លឹប Luton កាល​ពី​ខែ​មករា ឆ្នាំ២០១៦ ហើយ​បាន​ដឹក​នាំ​ពួក​គេ​ដល់​វគ្គ​ play-offs ក្នុង​រដូវ​កាលដំបូង​របស់​លោក ធ្វើ​ឲ្យ​ក្លឹប​នេះ​អាច​ឡើង​ទៅលេង​នៅ​​លីគ​បន្ទាប់​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​រដូវកាល ២០១៧-២០១៨។

គាត់​ចាក​ចេញ​ពី​ក្លឹប Luton នៅ​ពេល​នេះ ក្រោយ​ពី​បាន​ដឹក​នាំ​ពួក​គេ​ឲ្យ​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី២ ក្នុង​តារាង​លីគ​ League One ដោយ​មិន​ដែល​ស្គាល់​រសជាតិ​បរាជ័យ​ក្នុង​ការ​ប្រកួត​ ១៣លើក​ចុង​ក្រោយ​៕

មតិយោបល់