សំណើទិញ​ដែល​មាន​តម្លៃ៦៣លាន​ផោន​របស់ Arsenal អាច​នឹងបាន​សម្រេច

James Rodriguez

ខណៈ​ដែល​កីឡាករ James Rodriguez កំពុង​លេង​ឲ្យក្លឹប Bayern Munich គេ​នៅ​តែ​ជា​​កីឡាករ​របស់​ក្លឹប Real Madrid ហើយ​គេ​ប្រហែល​ជា​មិន​អាច​លេង​ជា​អចិន្ត្រៃយ៍​នៅ​​ក្លឹប​​របស់​អាល្លឺម៉ង់​មួយ​នេះ​នោះ​ទេ។

យោង​តាម​សេចក្ដី​រាយការណ៍ អតីត​កីឡាករ​របស់​ក្លឹប Monaco រូប​នេះ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​មួយចំនួន​ អាច​នឹង​ចូល​រួម​ជាមួយ​ក្លឹប Arsenal ចាប់​ផ្ដើម​ពី​រដូវ​កាល​ក្រោយ​ទៅ ព្រោះ​សំណើររបស់​ក្រុម​កាំ​ភ្លើង​ធំ​​ដែល​មាន​តម្លៃ ៦៣លាន​ផោន​ត្រូវ​បាន​ទទួល​យក​ហើយ។

ក្លឹប Liverpool ក៏​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​រូប​នេះ​ដែរ ប៉ុន្តែ​គេ​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​ជា​ឧបសគ្គ​របស់​ក្រុម​កាំ​ភ្លើង​ធំ​ក្នុង​ការ​ទិញ​យក​កីឡាក​រ​រូប​នេះ​នោះ​ទេ។

កីឡាករ​សញ្ជាតិ​កូឡុំ​ប៊ី​រូបនេះ​​​ជួប​នឹង​បញ្ហា​មួយ​ចំនួន​ក្នុ​ងរដូវកាល​នេះ ដែល​ក្នុ​ងនោះ​​ក៏​មាន​លេច​ឮ​ថា​គេ​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​អ្នក​ចាត់ការ​ Niko Kovac របស់​ក្លឹប Bayern Munich ផងដែរ។

​ជា​លទ្ធផល គេ​អាច​នឹង​វិល​ត្រឡប់​មក​ Real Madrid វិញ​ ប្រសិន​បើ​មិន​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​Arsenal ទេ​នោះ។

យ៉ាងណាមិញ វត្តមាន​របស់គេ​​ក៏​អាច​នឹង​បញ្ជាក់​ពី​​ទី​បញ្ចប់​សម្រាប់​កីឡាករ Mesut Ozil ផងដែរ។ កីឡាករ​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ​​មិន​​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ប៉ុន្មាន​ទេ​ ចាប់តាំង​ពី​ពេល​ដែល​លោក Emery ចូល​កាន់​តួនាទី​ជា​អ្នក​ចាត់ការ​ ហេតុ​នេះ​ យើង​មាន​តែ​រង់​ចាំ​មើល​បន្ត​ទៀត​ប៉ុណ្ណោះ​ ថា​តើ​ជោគ​វាសនារបស់ Ozil នឹង​ប្រែ​​ទៅ​ជា​បែប​ណា​ប្រសិន​បើ Arsenal ទិញ​ James Rodriguez បាន​សម្រេច​៕

មតិយោបល់