Napoli នឹង​យល់​ព្រម​ឲ្យ​លក់​កីឡាករម្នាក់​ទៅ Fiorentina ក្នុង​លក្ខខណ្ឌ​មួយ​

មាន​សេចក្ដី​រាយការណ៍​ថា ក្លឹប​ Napoli មិន​មាន​បំណង​លក់​កីឡាករ Marko Rog នោះ​ទេ ប៉ុន្តែ​​អាច​នឹង​ពិចារណា​បាន​ ប្រសិន​បើ​គេ​អាច​ទិញ​បាន​​កីឡាករ Jordan Veretout វិញ។

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ក្លឹប Fiorentina បាន​ព្យាយាម​​ទិញ​កីឡាករ Rog ប៉ុន្តែ​ក្លឹប Napoli នៅតែ​ប្រកាន់​ជំហរ​​របស់​ខ្លួន​​​ក្នុ​ងការ​ទាមទារ​ទិញ​កីឡាករ​ដែល​ខ្លួន​ចង់​បាន​​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត។ សារព័ត៌មាន Corriere dello Sport បាន​បញ្ជាក់​ថា​ ក្លឹប Napoli មិន​ចង់​លក់​កីឡាករ Rog នោះទេ ទោះ​ជា​ភ្នាក់​ងា​រ​របស់​កីឡាករ​រូបនេះ​ គឺ​លោក Fali Ramadani បាន​ជជែក​ជា​មួយ​ក្លឹប Fiorentina រួច​ហើយ​ក៏​ដោយ។

Marko Rog នៃក្រុមជម្រើសជាតិក្រូអាត ប្រជែងបាល់ជាមួយ កីឡាករអ៊ុយក្រែន Mykola Matveinko

Rog ត្រូវ​ការ​ឲ្យ​គេ​ផ្ដល់​តម្លៃ​ថា​ជា​កីឡាករ​ដ៏​សំខាន់ ហើយ​ចង់​ចាក​ចេញ​ ប៉ុន្តែ​ក្លឹប Napoli នឹង​ពិចារណា​អំពី​ការ​លក់​កីឡាករ​រូប​នេះ លុះ​ត្រា​តែ​គេ​អាច​ទិញ​បានកីឡាករ Jordan Veretout ពី​ក្លឹប Fiorentina វិញ៕

មតិយោបល់